រថយន្តដឹកជញ្ជូនឈើរបស់មេឈ្មួញឈ្មោះ ផៃ ទី ត្រូវសមត្ថកិច្ចស្ទាក់បង្ក្រាបបានហើយ

ចែករំលែក៖

ខេត្តរតនគិរី៖ រថយន្តរបស់ឈ្មោះផៃ ទីដែលតែងតែលួចដឹកជញ្ជូនឈើដោយខុសច្បាប់ចេញពីតំបន់គ្រប់គ្រងដោយបរិស្ថានឆ្ពោះទៅប្រទេសវៀតណាមតាមច្រករបៀងក្នុងស្រុកអូរយាដាវខេត្តរតនគិរីត្រូវសមត្ថកិច្ចស្ទាក់បង្ក្រាបបានហើយរួចប្រគលឱ្យខាងរដ្ឋបាលព្រៃឈើចាត់ការបន្តតាមច្បាប់ព្រៃឈើ។

ការបង្ក្រាបរថយន្តដឹកឈើខុសច្បាប់នោះសមត្ថកិច្ចបានធ្វើឡើងនៅវេលាម៉ោង១០យប់ថ្ងៃទី១២ ខែតុលាឆ្នាំ២០២៦ណុចភូមិសាម៉ុល ឃុំសើងស្រុកបរកែវខេត្តរតនគិរី។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថាឈើដែលមេឈ្មួញឈ្មោះ ផៃ  ទីធ្វើការដឹកជញ្ជូនតាមរថយន្តដោយខុសច្បាប់នោះចេញពីដែនជំរកសត្វព្រៃលំផាត់ដែលគ្រប់គ្រងដោយបរិស្ថានស្ថិតក្នុងភូមិកែងសាន
ឃុំ.សមុទ្រសេដាស្រុកលំផាត់ខេត្តរតនគិរី។

ការចុះបង្ក្រាបនោះដឹកនាំដោយលោកជួន សុបញ្ញា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំលាំងកងរាជអាវុធហត្ថខេត្តផងដែរ។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថាមេឈ្មួញដឹកជញ្ជូនឈើនោះមានឈ្មោះ ផៃ  ទី រស់នៅភូមិអ៊ុន ឃុំ លំជ័រ ស្រុកអូរយ៉ាដាវខេត្តរតនគិរីហើយបានរត់គេចខ្លួនភ្លាមៗពេលសមត្ថកិច្ចចុះស្ទាក់បង្រាប។

បង្ក្រាបបានរថយន្តឡង់គ្រីស័រកែឆ្នៃកាត់ទ្រុងដឹកឈើមានមុខកាត់ធំៗពេញប្រៀបជាប្រភេទសុក្រំឡាំង៤ជ្រុងចំនួន៣០ដុំ។

ក្រោយពេលបង្ក្រាបភ្លាមៗសមត្ថកិច្ចបានទំនាក់ទំនងទៅខាងជំនាញរដ្ឋបាលព្រៃឈើដែរដើម្បីប្រគល់ឱ្យគ្រប់គ្រងចាត់ការបន្តតែហាក់មានការយឺតយ៉ាវពន្យាពេលរហូតលុះដល់មានបទបញ្ជាពីឯកឧព្រះរាជអាជ្ញាទើបជំនាញចុះទៅដល់នៅវេលាម៉ោង១០ព្រឹកថ្ងៃទី១៣ខែតុលាឆ្នាំ២០២៦។

ប្រភពពីប្រជាពលរដ្ឋរស់នៅតំបន់នោះបានប្រាប់ថាមេឈ្មួញដុះស្លែឈ្មោះផៃ ទីដែលគេតែងសង្កេតឃើញដឹកជញ្ជូនឈើស្ទើររៀងរាល់យប់ចេញពីតំបន់ដែនជំរកសត្វព្រៃលំផាត់ការពារ ដោយបរិស្ថាន ស្ថិតក្នុងភូមិកែងសាន់ឃុំ.សេដា ស្រុកលំផាត់ខេត្តរតនគិរី  ឆ្ពោះទៅកាន់ប្រទេសវៀត ណាម តាមច្រក របៀងប៉ុស្តិ ភូមិភិស្ថិតក្នុងឃុំប៉ក់ញ៉ៃស្រុកអូរយ៉ាដាវដែលមានសមត្ថកិច្ចជាច្រើនស្ថាបណ្ឌប្រចាំការនៅទីនោះ។

ការដឹកឈើចេញពីដែនជំរកសត្វព្រៃលំផាត់ការពារដោយបរស្ថាននោះដែរក៏ត្រូវឆ្លងកាត់អាជ្ញាធរនិងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ផងដែរតាមបណ្តារស្រុកមាន.ស្រុកលំផាត់.ស្រុកបរកែវនិងស្រុកអូរយ៉ាដាវ.ទំនងប្រហែលជាត្រូវថ្នាំ សណ្តំអស់ហើយទើបមិនមានការបង្ក្រាប។

ទើបតែនៅយប់នោះមានកម្លាំងកងរាជអាវុធហត្ថខេត្តឆ្មក់បង្ក្រាបបានហើយប្រជាពលរដ្ឋរស់នៅតំបន់នោះក៏មានការសំណូមពរដល់ថ្នាក់លើជាពិសេសក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនិងបរិស្ថានផងដែរគួរមានការរឹតបន្តឹងដល់មន្រ្តីជំនាញនេះផងដើម្បីមានការទប់ស្កាត់រួមទាំមន្រ្តីមូលដ្ឋានគ្រប់លំដាប់ថ្នាក់។

...

នៅក្នុងព្រៃកាពាដោយបរស្ថាននោះដែរក៏មានមន្ត្រីបរិស្ថានប្រចាំការនៅទីនោះដែរក៏ដោយសារតែមានការគុបគិតគ្នាដែរទើបអាចមានអ្នកចូលកាប់អារជ្រាកឈើឡាំងបួនជ្រុងរហូតឈានដល់មេឈ្មួញដុះស្លែរឈ្មោះផៃទីធ្វើការដឹកជញ្ជូនឈើយកទៅលក់នៅប្រទេសវៀតណាមបានយ៉ាងរលូននាពេលកន្លងមកនោះ៕
ដោយ៖ ជីវ័ន្ត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print