១០ថ្ងៃដើមខែតុលា នគរបាលជាតិ បង្ក្រាបក្រុមក្មេងទំនើង និងអ្នកវក់ល្បែងជិត៩០នាក់!

ចែករំលែក៖

ភ្នំពេញ:ក្នុងរយៈពេល ១០ថ្ងៃដើម ខែតុលា ឆ្នាំ២០២៦នេះ នគរបាលជាតិនៃក្រសួងមហាផ្ទៃ បានបន្តចុះបង្ក្រាបក្រុមក្មេងទំនើង និងអ្នកវក់ល្បែង សរុប៨៧នាក់ បញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់។ តួលេខនេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីដើមខែកញ្ញា បានថយចុះសរុប៣២នាក់ ។ នេះបើតាមរបាយការណ៍ក្រសួងមហាផ្ទៃ។

បើតាមរបាយការណ៍ ក្នុងចំណោមបទល្មើសទាំងពីរ ករណីក្មេងទំនើងមាន១៤ករណី ឃាត់ខ្លួន៥៦នាក់ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានី-ខេត្ត។ ចំណែកករណីល្បែងស៊ីសង មាន៧ករណី ឃាត់ខ្លួនមនុស្ស៣១នាក់ ក្នុងនោះ ២៨នាក់ បញ្ជូនទៅតុលាការ និង ៣នាក់ទៀត អប់រំណែនាំធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព។ 

ផ្អែកតាមច្បាប់កម្ពុជា ការលេងល្បែងស៊ីសង និងទំនើងបង្កហិង្សាជាដើម ត្រូវប្រឈមបទល្មើសជាច្រើន មានចែងក្នុងក្រមព្រហ្មទណ្ឌ។ មាត្រា ២១៧ បទហិង្សាដោយចេតនា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ពី ២លាន ទៅ ៦លានរៀល។ 

ករណីប្រព្រឹត្តដោយគិតទុកជាមុន ប្រើអាវុធឬគំរាមកំហែងនឹងអាវុធ និងធ្វើសកម្មភាពដោយមានមនុស្សច្រើននាក់ តាមមាត្រា ២១៨  ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៤លាន ទៅ ១០លានរៀល។

ទាក់ទិននឹងបទល្មើសល្បែងស៊ីសង យោងតាមច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសង ឆ្នាំ១៩៩៦ មាត្រា ៤ អ្នកលេងល្បែង ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ១ម៉ឺន ទៅ ៥ម៉ឺនរៀល និងដាក់ពន្ធនាគារពី ១សប្តាហ៍ ទៅ ១ខែ ករណីមិនរាងចាល ត្រូវពិន័យពី ៥ម៉ឺន ទៅ ៥សែនរៀល និងជាប់ពន្ធនាគារពី ១ខែ ទៅ ១ឆ្នាំ។

...

មាត្រា ៥ នៃច្បាប់ដដែល អ្នកបើកកន្លែងលេងល្បែង អ្នកកាន់កាប់ អ្នកចាត់ចែង និងភ្នាក់ងារស៊ីសង ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ៥លាន ទៅ ២០លានរៀល និងដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៥ឆ្នាំ ករណីមិនរាងចាល ត្រូវអនុវត្តទោសពិន័យ និងពន្ធនាគារជាអតិបរមា៕ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print