ប្រជាពលរដ្ឋជាង១១ម៉ឺននាក់ ទទួលបានអត្ថប្រយោជន៍ពីសេវាដឹកជញ្ជូនឥតគិតថ្លៃក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដោយជួយសន្សំថវិកាជិត២,៣លានដុល្លារ

ចែករំលែក៖

ភ្នំពេញ៖ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរឆ្នាំ២០២៦នេះមានបងប្អូនប្រជាពលរដ្ឋមកទទួលសេវាដឹកជញ្ជូនរថយន្តក្រុងសាធារណៈរបស់រដ្ឋបាលរាជធានីភ្នំពេញទៅលេងស្រុកកំណើតដោយឥតគិតថ្លៃក្នុងរយៈ ពេល៥ថ្ងៃ (ចាប់ពីថ្ងៃទី៩ ដល់១៣ តុលា) នេះមានចំនួនសុរប៖ ១១៣.៧០៦នាក់ (បើប្រៀបធៀបបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៥ និងបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៦ នេះ មានអ្នកដំណើរកើនឡើងចំនួន ២១.១៨៥នាក់ ស្មើ២៣%)។

    នេះបើយោងតាមការឱ្យដឹងពីលោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញនៅល្ងាចថ្ងៃទី១៣តុលានេះ។

     លោកស្រីបញ្ជាក់ទៀតថាប្រសិនបើក្នុងប្រជាពលរដ្ឋម្នាក់ចំណាយអស់ចន្លោះពី ៦០.០០០រៀល ទៅ៨០.០០០រៀល គឺឃើញថាក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ យើងអាចជួយសន្សំថវិកាជូនប្រជាពលរដ្ឋបានចន្លោះពី ១,៧លានដុល្លា ទៅ២,២៧លានដុល្លាអាមេរិច ជាមធ្យម។

...

   សូមបញ្ជាក់ថា៖ អនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅទីស្តីការគណៈរដ្ឋមន្ត្រី (វិមានសន្តិភាព) កាលពីព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំរថយន្តក្រុងចំនួន ៦០០គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ ដោយមិនបង់ប្រាក់ រយៈពេល ០៥ថ្ងៃ ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ដើម្បីជួយសម្រួលដល់ការចំណាយរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ក្នុងការធ្វើដំណើរ ទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ដោយក្នុងនោះរួមមាន៖ ១-សេវាដឹកជញ្ជូនប្រជាពលរដ្ឋក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងសេវារថយន្តក្រុងអាកាសយានដ្ឋាន អន្តរជាតិតេជោ (Airport Express Bus): s)៖ ប្រើប្រាស់រថយន្តក្រុងចំនួន ១០០គ្រឿង ។ ២-សេវាដឹកជញ្ជូនប្រជាពលរដ្ឋធ្វើដំណើរពីរាជធានីភ្នំពេញទៅតាមបណ្តាខេត្ត និងពីបណ្តាខេត្ត ត្រឡប់ចូលមករាជធានីភ្នំពេញវិញ៖ ប្រើប្រាស់រថយន្តក្រុងចំនួន ៥០០គ្រឿង ដោយមានបែងចែក ជាខ្សែរត់ធំៗចំនួន ៦គោលដៅ ព្រមទាំងបានរៀបចំទឹកពិសាបរិសុទ្ធដោយឥតគិតថ្លៃ នៅក្នុង រថយន្តក្រុង នីមួយៗ តាមគោលដៅចេញដំណើរ៕. ដោយ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print