ខេត្តកំពង់ធំ ៖ នៅរសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ទិត សំណាង ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានថ្លែងឱ្យដឹងថា ដោយអនុវត្តតាមការយកចិត្តទុកដាក់ និងក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត កម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលក្រុងស្ទឹងសែន ស្រុកកំពង់ស្វាយ បានប្រើប្រាស់វិធានការជំនាញ ឈានទៅចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន ៣នាក់ និងដកហូតម៉ូតូ ចំនួន៣ គ្រឿង ករណីហិង្សាដោយចេតនា ។
ហេតុការណ៍នេះ កើតឡើងកាលថ្ងៃទី១១ ខែ តុលាឆ្នាំ ២០២៦វេលាម៉ោង១៦ និង២២ នាទី លើដងផ្លូវជាតិលេខ៦ ស្ថិតនៅចំណុចមុខវិទ្យាល័យកំពង់ធំ ក្នុងភូមិអាចារ្យលាក់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មានករណីហិង្សា ដោយចេតនាបង្កឡើងដោយជនសង្ស័យចំនួន០១ក្រុម មានគ្នា០៣នាក់ ជិះម៉ូតូ០៣ គ្រឿង ទៅលើជនរងគ្រោះឈ្មោះ ធា រិទ្ធី ភេទប្រុស អាយុ១៣ឆ្នាំ រស់នៅភូមិព្រៃគ្រីត្បូង ឃុំព្រៃគ្រី ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង បណ្ដាលឱ្យមានរងរបួស ០១កន្លែង បែកក្បាលផ្នែកខាងមុខ(របួសស្រាល)។
ជនសង្ស័យឈ្មោះ៖
១-ឈ្មោះ យេត ណាត ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិខ្សាច់ជីរោះ ឃុំកំពង់គោ ស្រុកកំពង់ស្វាយខេត្តកំពង់ធំ (ជាជនដៃដល់)។
២-ឈ្នោះទិន ជិន ហៅ(តន) ភេទ ប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិកំពង់គោ លើ ឃុំកំពង់គោ ស្រុកកំពង់ស្វាយខេត្តកំពង់ធំ (បក្ខពួក)។
ទី៣-ឈ្មោះ ហោ តុងហាក់ ភេទប្រុស អាយុ២៥ ឆ្នាំរស់នៅភូមិកំពង់គោលើ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ (បក្ខពួក)។
ករណីខាងលើនេះ សមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងតាមនីតិវិធីដើម្បីអនុវត្តន៍ ច្បាប់ ៕










