ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ បានឱ្យដឹងនៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦នេះថា បច្ចុប្បន្ន ស្របពេលដែលជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជាកាន់តែមានភាពធូរធារ និងមានការរីកចម្រើនខាងផ្នែកបច្ចេកវិទ្យា ការបញ្ជាទិញទំនិញតាមប្រព័ន្ធអនឡាញទាំងក្នុង និងក្រៅប្រទេស បានក្លាយជាជម្រើសដ៏ពេញនិយម និងងាយស្រួល។ ប៉ុន្តែ ទន្ទឹមនឹងភាពងាយស្រួលនេះ ក្រុមជនខិលខូចក៏បានឆ្លៀតឱកាសបង្កើត Page ក្លែងក្លាយ ដើម្បីបោកប្រាស់យកប្រាក់ពីបងប្អូនតាមរយៈការតម្រូវឱ្យវេរលុយមុន រួចមិនផ្ញើទំនិញឱ្យ ហើយធ្វើការ Block ចោលភ្លាមៗ។
វិធីពិនិត្យមើលគណនីផេក (Page) ពិត និង ក្លែងក្លាយ៖
គណនីផេក (Page) ពិត៖ មានព័ត៌មាន Page ច្បាស់លាស់
មានប្រវត្តិបង្ហោះមាតិកាជាបន្តបន្ទាប់
មានអ្នក Follow ពិតប្រាកដ
មានមតិយោបល់ និង Reviews ពីអតិថិជន
មានព័ត៌មានទំនាក់ទំនងច្បាស់លាស់
គណនីផេក (Page) ក្លែងក្លាយ៖ ឈ្មោះ និងរូបភាពស្រដៀង Page ពិត
បង្កើតថ្មី និងមានប្រវត្តិមិនច្បាស់
មានចំនួន Follow មិនប្រក្រតី
ផ្សព្វផ្សាយលក់តម្លៃទាបខ្លាំង
ទាមទារឱ្យផ្ទេរប្រាក់ជាមុន
សុវត្ថិភាពក្នុងការទិញទំនិញតាមអនឡាញ៖ ជ្រើសរើសការទូទាត់ប្រាក់ពេលទទួលទំនិញ Cash on Delivery (COD) ជួយកាត់បន្ថយហានិភ័យក្នុងការបោកតាមអនឡាញ។
🛡ដើម្បីបង្កើនសុវត្ថិភាព សូមទាញយកកម្មវិធី Kapea Scams លើទូរសព្ទដៃ ដើម្បីជួយការពារការហៅចូលបោកប្រាស់ និងរាយការណ៍បឋមជូនសមត្ថកិច្ច! សម្រាប់ប្រព័ន្ធដំណើរការ Android https://play.google.com/store/apps/details?id=com.accd.kapeascams សម្រាប់ប្រព័ន្ធដំណើរការ iOS https://apps.apple.com/kh/app/kapea-scams/id6798943694 សម្រាប់ព័ត៌មានបន្ថែមទូរស័ព្ទលេខ 023 726 822 ដូច្នេះ«យើងរួមគ្នា ប្រឆាំង ទប់ស្កាត់ និងលុបបំបាត់បទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា»៕
ដោយ៖តារា










