រថយន្តfordបើកបុករថយន្ត prius ជ្រុលទៅបុកម៉ូតូ១គ្រឿងទៀតរងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តford មួយគ្រឿង ខ្វះការប្រុងប្រយ័ត្នបុករថយន្ត prius ហើយជ្រុលទៅបុកម៉ូតូនិក១គ្រឿងទៀតបណ្តាលឲ្យរងការខូចខាត។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១៩និង៥០ នាទី ថ្ងៃទី១៦ ខែតុលា ឆ្នាំ ២០២៦។ ស្ថិតនៅតាមបណ្តោយផ្លូវ១៩៨៦ត្រង់ចំណុចមុខក្លឹប DOTស្ថិតនៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្ត១គ្រឿងម៉ាក ford ពាក់ស្លាកលេខភ្នំពេញ2CD-8215 បើកបរតាមបណ្តោយផ្លូវខាងលើលុះមកដល់ចំណុចកើតហេតុអ្នកបើកបរខ្វះការប្រុងប្រយ័ត្នហើយរេចង្កូតទៅបុកប៉ះជាមួយរថយន្ត prius មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2BI-3521កំពុងចតស្ងៀមហើយក៏រុញទៅបុកនិងម៉ូតូនីកមួយគ្រឿងទៀតពាក់ស្លាកលេខភ្នំពេញ1GW-6540បណ្ដាលឲ្យរងការខូចខាតតែម្តង។

...

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នា ក្រោយមកខាងភាគីរថយន្ត ford បានចេញសំណងទៅឲ្យខាងភាគីរថយន្ត priusចំនួន ១០០ ដុល្លារ និងបំណងទៅខាងម៉ូតូចំនួន ៥ ម៉ឺនរៀល ដើម្បីបញ្ចប់រឿងនៅនិងកន្លែងកើតហេតុ៕ ដោយ៖ សីហា សែនសុខ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print