ឃាត់ខ្លួនអ្នកកាសែត២នាក់ និងអ្នកបើកទូកម្នាក់ ត្រូវកម្លាំងទាហានប្រចាំការនៅបឹងទន្លេសាប ពាក់ព័ន្ធករណីជំរិតទារប្រាក់ពីប្រជានេសាទ ក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ កម្លាំងយោធាបង្ក្រាបបទល្មើសនេសាទ នៃតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានឃាត់ខ្លួនក្រុមអ្នកសារព័ត៌មានចំនួន២នាក់ និងអ្នកបើកទូកម្នាក់ (ជាប្រជាពលរដ្ឋ) ពាក់ព័ន្ធករណីជំរិតទារប្រាក់ចំនួន ១,៦០០,០០០រៀល ពីប្រជានេសាទជាថ្នូរនឹងការមិនរាយការណ៍ ឬផ្សព្វផ្សាយអំពីសកម្មភាពនេសាទដែលពួកគេចាត់ទុកថាខុសច្បាប់។

 

ការឃាត់ខ្លួននេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ ត្រង់ចំណុចភូមិកំពង់ហាវ ឃុំកំពង់ហាវ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ក្រោមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីលោកឧត្តមសេនីយ៍ទោ សេង ធារិន ប្រធានគណៈបញ្ជាការឯកភាពបង្ក្រាបបទល្មើសនេសាទក្នុងផ្ទៃបឹងទន្លេសាប និងលោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង។

 

តាមព័ត៌មានពីមន្ត្រីយោធា បានឲ្យដឹងថា ក្រោយទទួលបានព័ត៌មាននៃការទារប្រាក់ពីប្រជានេសាទទាំងនេះ ជាថ្នូរនឹងការលុបបំបាត់ព័ត៌មាន មិនរាយការណ៍ជូនអាជ្ញាធរ ឬមិនផ្សព្វផ្សាយជាសាធារណៈ កម្លាំងបានចុះទៅស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនពួកគេទាំង៣នាក់តែម្តង។

...

 

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចយោធាបង្ក្រាបបទល្មើសនេសាទនាំខ្លួនទៅសាកសួរ និងកំពុងកសាងសំណុំរឿងតាមនីតិវិធី ដើម្បីបញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print