កំពុងបេីករថយន្តសុខៗ ស្រាប់តែគាំងបេះដូង រេចង្កូតធ្លាក់ប្រឡាយទឹកស្លាប់…នៅលើផ្លូវ៥១

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ លើផ្លូវជាតិលេខ៥១ គីឡូម៉ែត្រលេខ(21-22) ត្រង់ចំណុចភូមិត្រពាំងផ្លុង ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ មានរថយន្ត រេចង្កូតធ្លាក់ផ្លូវ (រថយន្តម៉ាក NISSAN ពណ៌ស ស្លាកលេខ កំពង់ស្ពឺ 3A-2661 បើកបរដោយឈ្មោះ ណាវ ភឿង ភេទប្រុស អាយុ៦០ឆ្នាំ មុខរបរបើកបររថយន្ដ រួមដំណើរជាមួយមនុស្ស២នាក់ ត្រូវជាចៅ មានទីលំនៅផ្ទះគ្មានលេខ ភូមិភ្លូផ្អែម សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

មុនកេីតហេតុរថយន្ដបើកបរក្នុងទិសដៅពីត្បួងទៅជើង មានដឹករថយន្ត ម៉ាកTOYOTA HIGH LANDER ពណ៍ខៀវចាស់ ស្លាកលេខ ភ្នំពេញ2AM-3402 លុះបើកបរមកដល់ចំណុចខាងលើរថយន្ដបានរេចង្កូតទៅខាងឆ្វេងដៃបណ្ដាលឱ្យរថយន្ដធ្លាក់ចូលប្រឡាយទឹកមូលហេតុអ្នកបេីកបររថយន្ដមានអាការៈគាំងបេះដូង(ស្លាប់)។

ក្រោយហេតុការណ៍សមត្ថកិច្ចនគរបាលស្រុកសាមគ្គីមុនីជ័យបានចុះអន្ដរាគមន៍ដោយបានពិនិត្យនិងបានធ្វើការប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print