បើចង់ឲ្យសម្តេចតេជោ ហ៊ុន សែន បន្តដឹកនាំប្រទេសជាតិ សូមបងប្អូនប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦ Facebook Page របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជាបានមានប្រសាសន៍បញ្ជាក់ថា៖ “គ្រប់ៗគ្នាគោរពស្រឡាញ់សម្តេចតេជោគ្មានថ្ងៃបំភ្លេចបាន សន្តិភាពពិតជាមានតម្លៃខ្លាំងណាស់ចំពោះមនុស្សជាតិ ជាពិសេសសម្រាប់កម្ពុជាតែម្តង។ ប្រទេសជាតិមួយដែលធ្លាប់បានឆ្លងកាត់សង្រ្គាមជាច្រើនជំនាន់មកហើយ ពេលនេះកម្ពុជាកំពុងរស់នៅក្នុងភាពសុខដម ដែលប្រជាពលរដ្ឋមានឱកាសគ្រប់យ៉ាងក្នុងការកសាងសង្គមគ្រួសារ និងអភិវឌ្ឍន៍ប្រទេសជាតិ”។

“សេចក្តីគោរពស្រឡាញ់របស់ប្រជាពលរដ្ឋចំពោះ សម្តេចតេជោ ហ៊ុន សែន គឺមិនអាចកាត់ថ្លៃបានដែរ។ ចាប់តាំងពីរំដោះប្រទេសជាតិ និងប្រជាពលរដ្ឋអោយរួចផុតពីភ្នក់ភ្លើងសង្រ្គាម សម្តេចតេជោ ហ៊ុន សែន បានខិតខំកសាងប្រទេសជាតិដ៏អភ័ព្វមួយនេះអោយងើបឡើងវិញខ្ពស់មុខមាត់ជាមួយប្រទេសក្នុងតំបន់ និងជាមួយសហគមន៍អន្តរជាតិ។ ក្រោមការដឹកនាំរបស់សម្តេចតេជោសែន គឺពលរដ្ឋបានឃើញច្បាស់អំពីការរីកចម្រើនរបស់កម្ពុជាឥតឈប់ឈរពីមួយឆ្នាំទៅមួយឆ្នាំ។ ទន្ទឹមនឹងនេះ សហគមន៍អន្តរជាតិក៏មានការកោតស្ញប់ស្ញែងចំពោះសមិទ្ធផលដ៏សន្ធឹកសន្ធាប់ថ្មីៗដែលបានកើតឡើងក្រោយសង្រ្គាមនៅក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី”។

“កម្ពុជាគឺពិតជាត្រូវការ សម្តេចតេជោ ហ៊ុន សែន ដើម្បីដឹកនាំ និងអភិវឌ្ឍន៍ប្រទេសជាតិមិនអាចខ្វះបាននៅគ្រប់កាលៈទេសៈទាំងអស់។ ដើម្បីបានសម្តេចតេជោ បន្តដឹកនាំប្រទេសជាតិ សូមបងប្អូនប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតអោយបានគ្រប់ៗគ្នា” ៕

...

image image image image image image image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print