ភ្នំពេញ៖ ស្នងការរងទទួលបន្ទុកផែនការងារនគរបាលចរាចរណ៍ លោក ហេង រតនា ស្នើឱ្យប្រជាពលរដ្ឋរាយការណ៍មកលោកផ្ទាល់ ប្រសិនបើបានឃើញករណីមន្ត្រីនគរបាលចរាចរណ៍ពួនស្ទាក់ ដើម្បីចាត់វិធានការវិន័យលើមន្ត្រីពាក់ព័ន្ធភ្លាមៗ។ នេះបើតាមសំណេររបស់លោកនៅលើបណ្ដាញសង្គម នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦នេះ។
លោកស្នងការរង ហេង រតនា សរសេរថា៖ «បើមានប៉ុស្តិ៍ពួនស្ទាក់កន្លែងណា សូមបងប្អូនប្រជាពលរដ្ឋប្រាប់ខ្ញុំផ្ទាល់បានតាមរយៈអាខោនឆាតខ្ញុំនេះ ក្នុងរឿងចរាចរណ៍ ខ្ញុំនឹងអនុវត្តវិន័យកងកម្លាំងទៅលើមន្ត្រីនោះភ្លាម ឱ្យតែបងប្អូនបានគោរពច្បាប់ចរាចរណ៍បានត្រឹមត្រូវ»។
ជាមួយគ្នានេះ លោកបញ្ជាក់ថា លោកបានស្តាប់ និងអនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំ ជាពិសេសបានកែប្រែការងារចរាចរណ៍ជាច្រើនកន្លងមក៕
...










