ខេត្តកំពង់ស្ពឺ៖ កម្លាំងអធិការនគរបាលស្រុកគងពិសីបានឲ្យដឹងនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦នេះថា ជនសង្ស័យ២នាក់ត្រូវបានឃាត់ខ្លួនយកទៅសួរនាំនឹងចាត់ការតាមច្បាប់ដោយជាប់ពាក់ព័ន្ធការក្សាទុកនិងប្រេីប្រាស់សារធាតុញៀនខុសច្បាប់។
សមត្ថកិច្ចបន្តថា ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឹងម៉ាត់ពី លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងមានការដឹកនាំផ្ទាល់ពី លោកវរសេនីយ៍ឯក យ៉ាង សុខលី អធិការនគរបាលស្រុកគងពិសី កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ៥និង៤០ នាទី ក្រោយពីទទួលបានរាយការណ៍ពីប្រជាពលរដ្ឋ កម្លាំងអធិការដ្ឋាននគរបាលស្រុកគងពិសី បានបើកប្រតិបត្តិការចុះបង្ក្រាប និងឃាត់ខ្លួនមុខសញ្ញាសង្ស័យចំនួន ០២ នាក់ នៅត្រង់ចំណុចកញ្ចុះឈើជាប់ខ្នងប្រឡាយ ខាងកើតភូមិអង្គសង្គ្រាម ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
ដកហូតម្សៅក្រាមពណ៌សថ្លា (សង្ស័យជាសារធាតុខុសច្បាប់) ចំនួន ១៤ កញ្ចប់ (តូច ១៣, មធ្យម ១)និងឧបករណ៍កែច្នៃប្រើប្រាស់មួយចំនួន។
បច្ចុប្បន្ន ជនសង្ស័យទាំង ០២នាក់ រួមនិងវត្ថុតាង ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកគងពិសី កំពុងកសាងសំណុំរឿង ដើមី្បចាត់ការបន្តតាមនីតិវិធីច្បាប់៕
ដោយ៖សុខាសែនជ័យ










