ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កំពុងចាត់វិធានការករណីបុរសខ្មែរម្នាក់ត្រូវបាននាំទៅធ្វើការនៅប្រទេសអាមេនី

ចែករំលែក៖

ភ្នំពេញ ៖ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ថា មន្ត្រីជំនាញរបស់ក្រសួងកំពុងចាត់ការតាមនីតិវិធីច្បាប់លើករណីពលរដ្ឋខ្មែរម្នាក់ត្រូវបានបញ្ជូនទៅធ្វើការនៅប្រទេសអាមេនី (Armenia)។

លោក ស៊ុន មេសា បានបញ្ជាក់ថា៖ «ភ្លាមៗក្រោយទទួលបានព័ត៌មានអំពីករណីពលរដ្ឋខ្មែររបស់យើងត្រូវបានបញ្ជូនទៅធ្វើការនៅប្រទេសអាមេនី លោករដ្ឋមន្ត្រី បានណែនាំឱ្យមន្ត្រីជំនាញរបស់ក្រសួងចាត់វិធានការជាបន្ទាន់ ដោយហៅអ្នកពាក់ព័ន្ធមកសាកសួរជុំវិញករណីនេះ។ បច្ចុប្បន្ន មន្ត្រីជំនាញរបស់យើងកំពុងពិនិត្យ និងដោះស្រាយករណីនេះដោយយកចិត្តទុកដាក់បំផុត»។

អ្នកនាំពាក្យរូបនេះបានបញ្ជាក់បន្ថែមថា គិតមកដល់ពេលនេះ កម្ពុជា និងអាមេនីមិនទាន់មានកិច្ចព្រមព្រៀងស្តីពីការបញ្ជូនពលករនៅឡើយទេ។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងជូនដំណឹងបន្ថែមអំពីវឌ្ឍនភាពនៃការដោះស្រាយករណីនេះ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print