នាយឧត្តមសេនីយ៍ គន់ គីម ប្រគល់ដី និងផ្ទះអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេច សាយ ឈុំ ជូនលោកយាយ សឹុម នីន អតីតមេទ័ពស្រី កាលពីសម័យតស៊ូ

ចែករំលែក៖

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា អមដំណើរដោយ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ នៅល្ងាចថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៦ បានប្រគល់ដី និងផ្ទះថ្មីមួយខ្នង ដែលទើបធ្វើរួច ជាអំណោយរបស់ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេច សាយ ឈុំ ជូនលោកយាយ សឹុម នីន អតីតមេទ័ពស្រី កាលពីសម័យតស៊ូប្រឆាំងនឹង ប៉ុល ពត។ ក្នុងនោះដែរលោក ហែម ដារិទ្ធិ ក៏បានទិញគ្រែ និងពូកខ្នើយថ្មី ជូនគាត់មួយឈុតផងដែរ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦កន្លងទៅនេះ លោក ហែម ដារិទ្ធ បានយកប័ណ្ណកម្មសិទ្ធិដីធ្លី ជូនលោកយាយអតីតមេទ័ព ស៊ឹម នីន ក្រោយពីសម្តេចវិបុលសេនាភក្តី សាយ ឈុំ បានផ្តល់លុយចំនួន៤០០០ដុល្លារ សម្រាប់ទិញដី មួយកន្លែង ហើយសម្តេចតេជោ ហ៊ុន សែន បានផ្តល់លុយចំនួន៤០០០ដុល្លារ សម្រាប់សង់ផ្ទះ។

អ្នកស្រី ស៊ឹម នីន អតីតជាស្ត្រីមេទ័ពដ៏ក្លាហានធ្លាប់ដឹកនាំកូនទាហាន ចេញប្រយុទ្ធនៅលើសមរភូមិរាប់មិនអស់ តាំងពីសម័យតស៊ូវាយ រំដោះប្រទេសពីរបបខ្មែរក្រហម រហូតដល់សម័យសង្គ្រាមស៊ីវិល ហើយក្រោយមកអ្នកស្រីត្រូវបានរំសាយចេញពីកងទ័ព នាសម័យ អ៊ុនតាក់ បច្ចុប្បន្នអ្នកស្រីកំពុងជួបបញ្ហាជីវភាពខ្វះខាតនោះ ឥឡូវត្រូវបានសម្ដេចវិបុលសេនាភក្ដីសាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្ដេចតេជោ ហ៊ុន សែន ក្នុងនាមប្រធានសមាគមអតីតយុទ្ធជនកម្ពុជា យកចិត្តទុកដាក់ជួយឧបត្ថម្ភឲ្យមានជីវភាពល្អប្រសើរឡើងវិញ បន្ទាប់ពីសម្ដេចទាំងពីរទទួលបានព័ត៌មានពីការខ្វះខាត ខាងជីវភាពរបស់អតីតយុទ្ធជននេះរួចមក៕

kis-1-768x576 kis-2 kis-768x1024 kis-4-768x432 kis-3

...

ដោយ៖ ហេង សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print