នគរបាលក្រុងតាខ្មៅឃាត់ខ្លួនជនសង្ស័យម្នាក់ករណីលួចម៉ូតូកម្មកររោងចក្រ

ចែករំលែក៖

ខេត្តកណ្ដាល÷ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចក្រុងតាខ្មៅធ្វេីការឃាត់ខ្លួនបានភ្លាមៗក្រោយពីលួចម៉ូតូបានសម្រេចនៅថ្ងៃទី ២០ ខែ តុលា ឆ្នាំ២០២៦ នៅភូមិព្រែកថី សង្កាត់រកាខ្ពស់ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះមាន សំអេង ភេទស្រី អាយុ៤១ឆ្នាំរស់នៅភូមិរកាក្រោម ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល មានមុខរបរ៖ កម្មការិនី។ ជនសង្ស័យ១នាក់មានឈ្មោះ សុខធា ចំរើន ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិព្រែកថី សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល មានមុខរបរ៖ មិនពិតប្រាកដ  (ឃាត់ខ្លួន)។ ជនសង្ស័យគ្មានសារធាតុញៀនក្នុងទឹកនោម(-)។

វត្ថុតាងចាប់យករួមមាន

១ម៉ូតូម៉ាកHONDA  C125 ពណ៌ខ្មៅ០១គ្រឿង គ្មានផ្លាកលេខ (របស់ជនរងគ្រោះ)។

២-ផ្លាកលេខម៉ូតូ០១សន្លឹក លេខ សៀមរាប 1I-0258(របស់ជនរងគ្រោះ)។

សមត្ថកិច្ចឲ្យដឹងថា តាមការរៀបរាប់របស់ជនរងគ្រោះរៀបរាប់ប្រាប់ថា នៅថ្ងៃទី២០ ខែតុលា ឆ្នាំ ២០២៦ វេលាម៉ោង០៩ និង០០នាទី ជនរងគ្រោះជិះម៉ូតូ០១គ្រឿងម៉ាក HONDA  C១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ សៀមរាប 1I-0257 មកធ្វើការជាកម្មការិនី រោងចក្រ ស្ថិតនៅភូមិព្រែកថី សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល រួចបានយកម៉ូតូទៅទុកនៅក្នុងបរិវេណរោងចក្រ។ បន្ទាប់ មកបានចូលទៅធ្វើការក្នុងរោងចក្របាត់ទៅ។ លុះដល់វេលាម៉ោង១១និង០០នាទី ថ្ងៃខែដដែល ជនរងគ្រោះដល់ម៉ោងឈប់សម្រាកពីការងារ(ម៉ោងហូបបាយ) ក៏ បានដើរមកកន្លែងម៉ូតូ ស្រាប់តែបាត់មិនឃើញ មិនដឹងនរណាលួចយកទៅបាត់។

ក្រោយពេលកើតហេតុ ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលសង្កាត់រកាខ្ពស់ ឲ្យចុះទៅដល់កន្លែងកើតហេតុដើម្បីធ្វើការឆែកកាមេរ៉ាសុវត្ថិភាពមើល។ តាមរយៈកាំមេរ៉ាសុវត្តិភាព សមត្ថកិច្ចសង្កាត់រកាខ្ពស់ ក៏ស្គាល់ភិនភាគជនសង្ស័យ។ ក្រោយមកក៏ បានធ្វើការឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាងយកមកសួរនាំ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឆ្លើយសារភាពថាខ្លួនពិតជាបាន ធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះខាងលើរួចដោះផ្លាកលេខចេញ ក្នុងគោលបំណងទុកយកទៅជិះដើរលេង ប្រាកដមែន។

...

បច្ចុប្បន្ន ជនសង្ស័យបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print