ឃាត់ខ្លួនជនសង្ស័យ០១នាក់ ករណីឆក់យកទូរស័ព្ទ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានហើយករណីឆក់យកទូរស័ព្ទ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។

នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល១៤:១៥នាទី កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០១នាក់ ករណីឆក់យកទូរស័ព្ទ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ស្រាវជ្រាវឃាត់ខ្លួននៅចំណុចបណ្តោយផ្លូវលេខ៥៦៦ ភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ ដែលប្រព្រឹត្តបទល្មើសនៅចំណុចបណ្តោយផ្លូវលេខ២៧៣ កែងផ្លូវរថភ្លើង សង្កាត់បឹងកក់ទី១ កើតហេតុកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល២១:០០នាទី ។

ជនសង្ស័យឈ្មោះ ហេង ជា ហៅ ជា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ បន្ទប់ជួលគ្មានលេខ ផ្លូវរថក្លើង សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក (មានសារធាតុញៀន)។

 

ជនរងគ្រោះឈ្មោះ សុផល សម្ផស្សបុប្ផា ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់កាបូប មានទីលំនៅ ផ្ទះលេខ០៩ ផ្លូវលេខ៥៩៨ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

សម្ភារៈបាត់បង ៖ ទូរស័ព្ទម៉ាក IPhone 12 ពណ៌ទឹកសណ្តែក (ជារបស់ជនរងគ្រោះ)

...

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធី៕ ដោយ៖ សីហា សែនសុខ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print