ភ្នំពេញ ៖ រាល់ការចុះបញ្ជីអាជីវកម្មទាំងអស់ លែងតម្រូវឱ្យម្ចាស់អាជីវកម្មទៅក្រសួងនីមួយៗដូចមុនទៀតហើយ គឺ ស្ថាប័ន SMEs CU ជាអ្នកសម្របសម្រួល។ នេះជាបញ្ជាក់របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៃកម្ពុជា ក្នុងពិធី “ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសហគ្រាសធុនតូចមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០” នាព្រឹកថ្ងៃទី២២ តុលា ២០២៦។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៃកម្ពុជា បានពន្យល់ថា ៖
ទី១/ យើងបង្កើតយន្តការ (SMEs CU) ជាអង្គភាពមួយ ដែលមិននៅក្រោមក្រសួងស្ថាប័នណាទេ ប៉ុន្តែមានសិទ្ធិនៅក្នុងការសម្របសម្រួល នៅក្នុងការចុះបញ្ជី។
ទី២/រាល់កិច្ចការចុះបញ្ជីទាំងអស់ អត់មានរត់ទៅក្រសួងទៀតទេ ត្រូវតែមកកន្លែងនេះ (SMEs CU) គ្រប់ក្រសួងទាំងប៉ុន្មានត្រូវមកកន្លែងនេះ ! ពីព្រោះកន្លែងនេះជាអ្នកសម្របសម្រួល ! បានន័យថាម៉េច ? ឥឡូវអតិថិជន ដែលធ្វើការ (SMEs CU) ត្រូវការអាជ្ញាប័ណ្ណ គាត់មិនទៅណា គាត់មកតែកន្លែងច្រកចេញចូលតែមួយ ហើយច្រកចេញចូលតែមួយដែលមានធ្មេញ ! បង្កើតច្រកចេញចូលតែមួយ អង្គភាពដែលមានត្រឹមតែតួនាទី ភារកិច្ច ហើយអត់មានដាក់លំហូរការងារឲ្យច្បាស់លាស់ អត់ដាក់ឲ្យច្បាស់លាស់ គឺគ្រោះថ្នាក់ ! សម្ដេចនាយករដ្ឋមន្ត្រីបានលើកឡើងថា , បើសិនជាបង្កើតអង្គភាពនេះ គ្រប់ក្រសួងស្ថាប័ន សេវានៅតែដដែល យើងមិនបាច់បង្កើតទេ វាអត់បានប្រយោជន៍អីទេ ! អត់មាន គ័រអដេណេ អីទាំងអស់ ហើយសាចទឹកដាក់គ្នា អត់ដឹងថាចូលតាមណា អញ្ចឹងយើងបង្កើតមួយមកកន្លែងនេះ រូបមន្តមានពីរ ! ទី១ ប្រជាជនមកដាក់តែកន្លែងនឹង រាល់ឯកសារអីខ្វះ នៅហ្នឹង ទុកឱ្យអង្គភាពនេះជាអ្នកធ្វើការ ជាមួយនឹងក្រសួងស្ថាប័នទាំង១៦ ខ្វះអ្វីៗគឺទៅហ្នឹង ! ទី២ ដូច្នេះអ្នកធ្វើការអ្វីមិនត្រូវលំបាក ត្រូវការណាត់ ខាងក្រសួងស្ថាប័ន ! ទី៣ ចុះទៅពិនិត្យ ដើម្បីដឹងទីកន្លែងពេលដែលគាត់សុំអាជ្ញាប័ណ្ណ ។ ស្ថាប័នអង្គភាពនេះ គឺជាអ្នកសម្របសម្រួល ណាត់ពេលជាមួយក្រសួងតាមស្ថាប័ន គឺណាត់តែម្ដងគត់ ជាមួយគ្រប់ក្រសួងស្ថាប័នទាំងអស់ បង្កើតក្រុម៣ ឬ៤ ក្រុមណាត់ជាមួយគ្នាជាមួយអតិថិជន មើលទាំងអស់គ្នាសម្របសម្រួល គឺមានការងារអីអតិថិជនមកតែកន្លែងហ្នឹងគឺធ្វើការងារបានហើយ ទុកឱ្យស្ថាប័នអង្គភាពនេះជាអ្នកឈឺក្បាលជំនួស ។ សម្ដេចបានបញ្ជាក់ថា ៖ អ្នកនៅក្នុងនេះ ឲ្យរដ្ឋជាអ្នកដោះស្រាយបញ្ហា បានន័យថាអតិថិជនគាត់លេងហើយ យើងដើរតួដូចជាភ្នាក់ងារ គឺភ្នាក់ងារសម្របសម្រួល ។ សម្ដេចលើកឡើងទៀតថា ក្រសួងស្ថាប័ននីមួយៗ ត្រូវមានសិទ្ធិ តួនាទី ភារកិច្ច អនុវត្ត ដដែលអត់ដកសិទ្ធិពីគាត់ទេ៕
ដោយ ៖ សិលា










