ខេត្តស្វាយរៀង៖ ជនសង្ស័យ៥នាក់ត្រូវបាននគរបាលក្រុងបាវិត ឃាត់ខ្លួន ពាក់ព័ន្ធចំនួន៤ករណី លួច (លួចខ្សែភ្លើង និងសម្ភារៈរោងចក្រ ព្រមទាំងសម្ភារ:ផ្សេងៗ ។
នគរបាលក្រុងបាវិតបានអោយដឹងនៅថ្ងៃទី២២ខែតុលាឆ្នាំ២០២៦នេះថា ក្រោមការដឹក របស់លោក វរសេនីយ៍ឯក សំ សំអុល អធិការនគរបាលក្រុងបាវិត និងមានការចង្អុលបង្ហាញជំនាញបន្ថែម ពីលោក វរសេនីយ៍ឯក គឹម ឡៃ ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ លោកវរសេនីយ៍ទោ កែវ សិរីសិទ្ធា អធិការរងទទួលការងារព្រហ្មទណ្ឌ បានដឹកនាំ និងបង្ក្រាបករណី លួច (លួចខ្សែភ្លើង និងសម្ភារៈរោងចក្រ ព្រមទាំងសម្ភារ:ផ្សេងៗ )
នៅថ្ងៃទី០៩ ,ទី១២ ទី១៧ និងទី២០ ខែតុលា ឆ្នាំ២០២៦ សមត្ថកិច្ចជំនាញក្រុងបាវិត សហការជាមួយប៉ុស្តិ៍រដ្ឋបាលច្រកម្ទេស ប៉ុស្តិរដ្ឋបាលបាវិត បានបង្ក្រាបករណីខាងលើ បានចំនួន០៤ ករណី និងឃាត់ខ្លួនបានជនសង្ស័យសរុប ចំនួន ០៥នាក់ ភេទប្រុស ដែលជាមុខសញ្ញាលួច នៅក្នុងក្រុងបាវិត ។
សមត្ថកិច្ចបញ្ជាក់ទៀតថា ជនសង្ស័យមានឈ្មោះ ទី១ថុង ស្រីណេត ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិដំបូកជួរ សង្កាត់ច្រកម្ទេស ក្រុងបាវិត សង្កាត់ច្រកម្ទេស តេស្ដសាធាតុញៀន វិជ្ជមាន (+) ។
២ឈ្មោះ សាន ថៃ ភេទប្រុស អាយុ១៧ឆ្នាំ ជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិដំបូកជួរ សង្កាត់ច្រកម្ទេស ក្រុងបាវិត តេស្ដសាធាតុញៀន វិជ្ជមាន (+)។
៣ឈ្មោះ ឈុំ ផានិត ភេទប្រុស អាយុ២៦ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិវត្តចាស់ ឃុំត្រពាំងស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀង ។
ដកហូតសម្ភារ:វត្ថុតាងមួយចំនួនតេស្ដសាធាតុញៀន វិជ្ជមាន (+)
ទី៤ឈ្មោះ សៅ វណ្ណៈ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិទទា សង្កាត់ចេក ក្រុងស្វាយរៀងខេត្តស្វាយរៀង ។ តេស្ដសារធាតុញៀន អវិជ្ជមាន(-)
វត្ថុតាងរួមមានម៉ូតូម៉ាក Honda Wave ពណ៍ខ្មៅ គ្មានផ្លាកលេខ ចំនួន០១គ្រឿង។
ដែកស៊ុមទ្វារ បង្អួច មួយចំនួន ។
និងទី៥ឈ្មោះហ៊ាន សៀងហៃ អាយុ១៦ឆ្នាំ មុខរបរមិនប្រាកដ មានទីលំនៅ ភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិតខេត្តស្វាយរៀង ។តេស្ដសាធាតុញៀន វិជ្ជមាន (+) ដក វត្ថុតាងរួមមានម៉ូតូ ១ គ្រឿង ម៉ាក វីស្តុនពរ៌ក្រហម លាយទឹកប្រាក់ ពាក់ស្លាកលេខ វៀតណាម 70C1.26439(មធ្យោបាយជិះធ្វើសកម្មភាព)ម៉ាសុីនកិនសាច់ចំនួន០១(វត្ថុតាងលួចបាន) ។ ជនសង្ស័យទាំង៥នាក់ខាងលើ តេស្ដសារធាតុញៀន វិជ្ជមាន(+) ៤នាក់ ។
បច្ចុប្បន្ន ជនសង្ស័យខាងលើ រួមទាំងវត្ថុតាង សមត្ថកិច្ច បានរាយការណ៍ជូនលោកឧត្តមសេនីយទោ ស្នងការ និងសុំយោបល់ ពី ឯកឧត្តមព្រះរាជអាជ្ញា ធ្វើការឃាត់ខ្លួន និងកសាងសុំណុំរឿង បញ្ជូនទៅការិយាល័យជំនាញ និងបានឃុំខ្លួនក្នុងពន្ធនាគាររួចហើយ ៕
ដោយ៖ សុថាន










