នគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន ធ្វើការបង្រ្កាបទីតាំងស្ទីមនិងម៉ាស្សាយីហោ«អេសអឹម» ឃាត់មនុស្សប្រុសស្រីជាច្រើននាក់ 

ចែករំលែក៖

ភ្នំពេញ ៖ ទីតាំងហាងស្ទីមនិងម៉ាស្សា មួយកន្លែងយីហោ « អេសអឹម » ដែលសង្ស័យលួចលាក់បង្កប់ការជួញដូរផ្លូវភេទ ត្រូវបានការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការចុះឆ្មក់បង្ក្រាបឃាត់ខ្លួនមនុស្សប្រុសស្រីជាច្រើននាក់ ។

 

ប្រតិបត្តិការចុះបង្រ្កាបនេះធ្វើឡើងកាលពីវេលាម៉ោង៨យប់ថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២៦ នៅតាមបណ្ដោយផ្លូវ ៩៥ កែងផ្លូវ៣៩៦ ស្ថិតក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

 

តាមការបញ្ជាក់ពីនគរបាលជំនាញបានអោយដឹងថា ដោយអនុវត្តន៍តាមការណែនាំពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាអោយលោកឧត្តមសេនីយ៍ទោ ចាន់ កិត្តិខុម ស្នងការរងទទួលផែនការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន រួមជាមួយលោកស្រីឧត្តមសេនីយ៍ត្រី ឆេង សារ៉េត ទទួលផែនការងារយេនឌ័រ ត្រូវបន្តការចុះបង្រ្កាបរាល់ទីតាំងលួចលាក់បង្កប់ការជួញដូរផ្លូវភេទ ដើម្បីការពារអនីតិជនក្រោមអាយុ១៨ឆ្នាំ ។

 

ជាក់ស្តែងក្រោមការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ពីនគរបាលជំនាញ បានស្រាវជ្រាវនៅចំណុចទីតាំងហាងស្ទីម និងម៉ាស្សាខាងលើនេះជាច្រើនថ្ងៃ រហូតឈានដល់ការឆ្មក់បង្រ្កាបបានដោយជោគជ័យ ។ ក្នុងនោះរកឃើញវត្ថុតាងមួយចំនួន និងមនុស្សប្រុសស្រីជាច្រើននាក់ ។

...

 

ក្រោយការបង្រ្កាបរួចរាល់ សមត្ថកិច្ចបានធ្វើការបិទទីតាំងខាងលើ ។ ចំណែកមនុស្សប្រុសស្រីទាំងអស់ត្រូវបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី ៕ ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print