ខេត្តកំពង់ឆ្នាំង៖ ជនសង្ស័យ៣នាក់ត្រូវកម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន បានចុះដឹកនាំសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកទឹកផុស ធ្វើការបង្រ្កាប ករណីៈ ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិត ភូមិថ្មី ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ នេះបើយោងតាមបនរភពពីសមត្ថកិច្ចខេត្តកំពង់ឆ្នាំបានឲ្យដឹងនៅព្រឹកថ្ងៃ២៣ ខែតុលា ឆ្នាំ២០២៦។
នៅក្នុងរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំបានឲកយដឹហថាដោយអនុវត្តន៍តាមបទបញ្ជា លោក ឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការ នគរបាលខេត្តកំពង់ឆ្នាំង និងលោក វរសេនីយ៍ឯក ហ៊ុល វាសនា ស្នងការរង ទទួលផែន នៅថ្ងៃទី២២ខែតុលាឆ្នាំ២០២៦ វេលាម៉ោង ១២និង ៣០នាទី កម្លាំងជំនាញផ្នែកគ្រឿងញៀនបានឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារជាតិញៀននិហចាប់យកវត្ថុតាងមួយចំនួន។
ក្រុមជនសង្ស័យដែលឃាត់ខ្លួនបាន
១ -ឈ្មោះសឿង បារំាង ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅភូមិថ្មី ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
២ ឈ្មោះ សឿង សុី ភេទប្រុស អាយុ៥២ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដរស់នៅភូមិ ថ្មីឃុំ ក្បាលទឹកស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
៣ ឈ្មោះ ប៉ាង ពិន ភេទ ប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិ ថ្មី ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
វត្ថុតាងថ្មាំញៀនចាប់យក៖ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ICE) ០២កញ្ចប់ទម្ងន់ ១.៨៧ក្រាម(ទាំងសំបកថង់)។
សម្ភារ:ចាប់យកសរុបរួមមានៈទូរស័ព្ទដៃចំនួន២គ្រឿន អាវុធកែច្នៃចំនួន០៥ដើម គ្រាប់កាំភ្លើងAK47ចំនួន១២គ្រាប់ ឧបករណ៍វេចខ្ចប់ហ្នឹងឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួន បច្ចុប្បន្នមុខសញ្ញាសង្ស័យទាំង០៣នាក់ ត្រូវបាន សមត្ថកិច្ចបញ្ជូនមក ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕
ដោយ៖ សីហា សែនសុខ










