ខេត្តកណ្តាល៖ កម្លាំងនគរបាលស្រុកស្អាងបានធ្វេីការឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីជួញដូរ រក្សាទុកនិងប្រេីប្រាស់គ្រឿងញៀនដោយខុសច្បាប់។
ការឃាត់ខ្លួនជនសង្ស័យខាងលេីនេះបានធ្វេីឡេីងនៅវេលាម៉ោង០៩ និង ៣០ នាទីព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ នៅចំណុច៖ភូមិព្រែកស្លែង ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។
ដោយអនុវត្តតាមបទបញ្ជាលោកវរសេនីយ៍ឯក រស់ ចន្ថា អធិការនគរបាលស្រុកស្អាង កម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀនស្រុកស្អាង សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្អាងភ្នំ ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ ស្រស់ បញ្ញា ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរៈមិនពិតប្រាកដ មានទីលំនៅភូមិព្រែកស្លែង ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្ត កណ្តាល។
វត្ថុតាងចាប់យក
១/. គ្រឿងញៀនប្រភេទមេតំហ្វតាមីន(ម៉ាទឹកកក)ចំនួន ០៦ កញ្ចប់ ទម្ងន់ ៣,៣១ ក្រាម ។
២/. ទូរសព្ទ័ ម៉ាក oppo ចំនួន ០១ គ្រឿង ។
បច្ចុប្បន្នជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីសាកសួរបន្ត និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕
ដោយ៖សុខាសែនជ័យ










