កូរ៉េខាងត្បូង ស្នើចរចាព្រំដែនគោក ជាមួយកូរ៉េខាងជើង

ចែករំលែក៖

សារព័ត៌មាន Reuters បានផ្សាយថាក្រសួងការពារជាតិកូរ៉េខាងត្បូង នៅថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២៦ បានស្នើជាថ្មីឱ្យមានកិច្ចចរចាយោធា ជាមួយកូរ៉េខាងជើង ដើម្បីស្វែងរកការព្រមព្រៀងគ្នាលើទីតាំងច្បាស់ជាក់លាក់ នៃខ្សែបន្ទាត់ព្រំដែនគោករវាងប្រទេសទាំងពីរ និងដើម្បីកាត់បន្ថយហានិភ័យនៃការប៉ះទង្គិចគ្នាដោយចៃដន្យ។

សំណើខាងលើត្រូវបានធ្វើឡើងដោយអនុរដ្ឋមន្ត្រីទទួលបន្ទុកគោលនយោបាយការពារជាតិ លោក Kim Hong-cheol បន្ទាប់ពីមានករណីផ្ទុះមីនមួយនៅក្នុងតំបន់គ្មានយោធា (DMZ) កាលពីខែមុន ដែលបណ្តាលឱ្យទាហានកូរ៉េខាងត្បូងរងរបួស។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កងទ័ពកូរ៉េខាងជើង បានបន្តសាងសង់ផ្លូវយុទ្ធសាស្ត្រនិងរបង ព្រមទាំងដាក់មីននៅក្បែរខ្សែបន្ទាត់ព្រំដែន MDL ក្នុងតំបន់ទ្រនាប់ DMZ ដែលខណ្ឌចែកប្រទេសកូរ៉េទាំងពីរ។ លោក Kim បាននិយាយថា កងទ័ពកូរ៉េខាងជើងបានឆ្លងកាត់ខ្សែបន្ទាត់នេះ អំឡុងពេលពួកគេអនុវត្តសកម្មភាពទាំងនោះ។
កាលពីខែវិច្ឆិកា ឆ្នាំ២០២៥ ក្រសួងការពារជាតិកូរ៉េខាងត្បូងក៏ធ្លាប់បានស្នើជាផ្លូវការឱ្យមានកិច្ចចរចា ដើម្បីដោះស្រាយការខ្វែងគំនិតគ្នាអំពីទីតាំងជាក់លាក់នៃខ្សែបន្ទាត់ព្រំដែននេះផងដែរ ប៉ុន្តែទីក្រុងព្យុងយ៉ាង មិនបានឆ្លើយតបទេ។ យោធាកូរ៉េខាងត្បូង បានសន្និដ្ឋានថា កូរ៉េខាងជើងបានបង្កប់មីននៅភាគខាងត្បូងនៃខ្សែបន្ទាត់ MDL ដែលបង្កឱ្យមានហេតុការណ៍ផ្ទុះកាលពីខែកញ្ញា និងធ្វើឱ្យទាហានកូរ៉េខាងត្បូង២នាក់រងរបួសធ្ងន់។ ប៉ុន្តែ ទីក្រុងព្យុងយ៉ាងបានច្រានចោលការរកឃើញនេះ៕ ដោយធីរីណា

...

រូប​ថត​: AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print