មន្ត្រីនគរបាលស្រុកកណ្ដាលស្ទឹង​បង្រ្កាប​ ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស រក្សាទុកនិង​ ប្រើប្រាស់ដោយខុសច្បាប់សារធាតុញៀនឃាត់ខ្លួនជនសង្ស័យពីរនាក់

ចែករំលែក៖

ខេត្តកណ្ដាល÷មន្ត្រីនគរបាលស្រុកកណ្ដាលស្ទឹងបានឲ្យដឹងអំពីករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ ទោស រក្សាទុកនិង​ ប្រើប្រាស់ដោយខុសច្បាប់សារធាតុញៀននៅថ្ងៃទី​ ២៣ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ០១ : ១៥ នាទី នៅភូមិ​ ព្រែកស្លែង ឃុំ​ ព្រែកស្លែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។ 

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះ ឈ្មោះ ស៊ន ប៊ុនថៃ ភេទប្រុស អាយុ២៧ ឆ្នាំ បច្ចុប្បន្នរស់នៅភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល មុខរបរ កសិករ។

ចំណែកជនសង្ស័យ០៦ នាក់ ៖

១.ឈ្មោះ សុខ សំណាង ភេទប្រុស អាយុ២៩ ឆ្នាំ បច្ចប្បន្នរស់នៅភូមិជើងព្រៃទី២ ឃុំអំពៅព្រៃ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាលមុខរបរ កម្មកររោងចក្រ (មានរបួសប្រអប់ដៃខាងឆ្វេង(ឃាត់ខ្លួន)មានសារធាតុញៀនក្នុងទឹកនោម(+)។

២.ឈ្មោះ សារិ មករា ភេទប្រុស អាយុ២៧ ឆ្នាំ បច្ចប្បន្នរស់នៅភូមិជើងព្រៃទី១ ឃុំអំពៅព្រៃ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរ កម្មកររោងចក្រ (ឃាត់ខ្លួន)មានសារធាតុញៀនក្នុងទឹកនោម(+)។ 

៣.ឈ្មោះ ធី ណាក់ ភេទប្រុស អាយុ ២៧ឆ្នាំ បច្ចប្បន្នរស់នៅភូមិជើងព្រៃទី៣ ឃុំអំពៅព្រៃ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាលមុខរបរ មិនពិតប្រាកដ (គេចខ្លួន)។

៤.ឈ្មោះ ឆន ម៉ូរី ហៅមូស ភេទប្រុស អាយុ១៩ ឆ្នាំ បច្ចប្បន្នរស់នៅភូមិតាដោលទី៣ ឃុំអំពៅព្រៃ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាលមុខរបរ មិនពិតប្រាកដ (គេចខ្លួន)។

៥.ឈ្មោះឌឿន វណ្ណាហៅ វ៉ិត ភេទប្រុស អាយុ៣០ ឆ្នាំ បច្ចប្បន្នរស់នៅភូមិជើងព្រៃទី២ ឃុំអំពៅព្រៃ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាលមុខរបរ មិនពិតប្រាកដ (គេចខ្លួន)។

៦.ឈ្មោះម៉ីភេទស្រី មិនស្គាល់អត្តសញ្ញាណ(គេចខ្លួន)។

វត្ថុតាងចាប់យករួមមាន ៖

-ម៉ូតូ០១គ្រឿងម៉ាកZusuki Nex   ពណ៌សលាយត្រួយចេក ពាក់ផ្លាកលេខភ្នំពេញ 1GW-8365

-ទូរសព្ទ០១គ្រឿង ម៉ាកOPPOពណ៌ខៀវ

-ថ្នាំញៀនប្រភេទ​ម៉ា​ទឹក​កក​ចំនួន០៤កញ្ចប់តូចទម្ងន់​ ០.៤០g

-ដុំឥដ្ឋប្រហោង០២ដុំ

-មួក០១ពណ៌ប្រផេះ

 

ប្រភពបានបន្តទៀតថា នៅថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២៦ វេលាម៉ោង១៨:១០នាទី ពេលជនរងគ្រោះកំពុងនៅផ្ទះ,ឈ្មោះ​ តុ ភេទប្រុស រស់នៅជិតផ្សារដើមអំពិលស្ថិតក្នុងឃុំ​ បឹងខ្យាង ស្រុកកណ្តាលស្ទឹង បានទូរសព្ទមកប្រាប់ជនរងគ្រោះថា យាយរបស់គាត់បានស្លាប់និងឲ្យជនរងគ្រោះទៅចូលរួមបុណ្យសពយាយគាត់ផង។ រយៈពេលប្រហែល ២០ នាទី ជនរងគ្រោះនិងមិត្តភក័្ត ឈ្មោះបែន បានជិះម៉ូតូ០១គ្រឿងម៉ាកHonda Dream c125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៣ ឡើងតែមឆ្នាំ ២០២៥ (ពណ៌ខៀវ)ដើម្បីទៅចូលរួមពិធីបុណ្យសពយាយនៅផ្ទះឈ្មោះតុ ។ 

ពេលទៅដល់រោងបុណ្យជនរងគ្រោះ និងមិត្តភ័ក្តជា ច្រើននាក់អង្គុយហូបបបរនិងបានដាក់ស្រាបៀរហូបចុកដើម្បីកំដររោងផងដែរ។បន្ទាប់មកនៅវេលាម៉ោង០១:០០ នាទី​ ជនរងគ្រោះនិងមិត្តភក្តិឈ្មោះបែន បានជិះម៉ូតូខាងលើទៅទិញស្រាបៀរនៅកន្លែងគេលក់ 24 ម៉ោងនៅជិតផ្សារដើមអំពិល។ ពេលទិញស្រាបៀររួចហើយជនរងគ្រោះនិងមិត្តភក្កិបានជិះម៉ូតូត្រឡប់មកកន្លែងពិធីបុណ្យវិញ ។ លុះដល់វេលាម៉ោង០១:១៥នាទី ឆ្លង​ចូល​ថ្ងៃ​ ២៣​ ជនរងគ្រោះជិះម៉ូតូមកដល់ចំណុចលើស្ពានជិតច្រកចូលខ្លោងទ្វារវត្តវិហារត្រាញ់ ស្ថិតក្នុងភូមិព្រែកស្លែង ឃុំព្រែកស្លែង ។ ជនរងគ្រោះបានជិះជួបនឹងម៉ូតូរបស់ក្រុមជនសង្ស័យចំនួន ០២ គ្រឿង ម៉ាក Honda Dream ជិះដោយជនសង្ស័យឈ្មោះធីណាក់ ឈ្មោះឆន ម៉ូរីហៅមូស ឈ្មោះស្រីម៉ី និងម៉ាកNex ជិះដោយជនសង្ស័យ ឈ្មោះឌឿនវណ្ណាហៅវ៉ិត ឈ្មោះសុខ សំណាង ឈ្មោះសារិ មករា ហើយម៉ូតូម៉ាកHonda Dream ជិះបើកភ្លើងហើយនឹងបានមកកាក់ពីមុខម៉ូតូរបស់ជនរងគ្រោះហើយម៉ូតូមួយគ្រឿងទៀតបានជិះពន្លត់ភ្លើងជិះមកកៀកជនរងគ្រោះ ហើយជនសង្ស័យឈ្មោះសារី មករា បានធ្វើសកម្មភាពធាក់ជនរងគ្រោះចំស្មាខាងឆ្វេងបណ្ដាលឱ្យម៉ូតូរេចង្កូត។

ជនរងគ្រោះ​បានជិះចូលទៅឈប់នៅមុខផ្ទះគេលក់គ្រឿងសំណង់នៅក្បែរនោះ ហើយម៉ូតូដែលបានកាក់ជនរងគ្រោះនោះបានចុះពីលើម៉ូតូម្នាក់កាន់ដំបងឬស្សីនិងម្នាក់ទៀតកាន់ជំពាមកៅស៊ូ បានយារកបាញ់ជនរងគ្រោះ និងនិយាយគំរាមជនរងគ្រោះថា បើអ្ហែងហ៊ានចូលអញនឹងបាញ់ ។ 

បន្ទាប់មកក្រុមសង្ស័យបានរើសដុំឥដ្ឋប្រហោងដែលនៅក្បែរនោះកាន់គ្រប់ដៃនិងគប់សំដៅមកជនរងគ្រោះ និងមិត្តភក្កិចំមួកសុវត្ថិភាពជនរងគ្រោះ០១ដុំឥដ្ឋប្រហោងតែមិនបណ្ដាលឲ្យជនរងគ្រោះរបួសនោះទេ ហើយមានក្រុមជនសង្ស័យម្នាក់បានដើរមកក្បែរម៉ូតូរបស់ជនរងគ្រោះ បន្ទាប់មកជនរងគ្រោះនិងមិត្តភក្កិបានរើសដុំឥដ្ឋគប់តបតទៅវិញ និងគប់ចំម៉ូតូរបស់ជនរងគ្រោះបណ្ដាឲ្យបែកចង្កៀងបំភ្លឺខាងមុខស្តុបស៊ីញ៉ូខាងស្ដាំ រយះផ្លាកក និងបែកកាបាំងទាំងសងខាង ទើបក្រុមជនសង្ស័យមិនហ៊ានចូលមកទៀតនិងបានទូរសព្ទទៅប្រាប់ឈ្មោះតុ ។ 

បន្ទាប់មកមិត្តភក្កិរបស់ជនរងគ្រោះមានគ្នា ០៦នាក់បានមកដល់ ភ្លាមនោះក្រុមជនសង្ស័យបានជិះម៉ូតូម៉ាក Honda Dream ជិះគ្នា ០៥នាក់រត់គេចខ្លួនទៅទិសខាងជើង បន្សល់ទុកម៉ូតូ០១គ្រឿងម៉ាកNexនិងជនសង្ស័យម្នាក់ឈ្មោះសុខ សំណាង ហើយមិត្តភក្កិរបស់ជនរងគ្រោះបានវាយទៅលើជនសង្ស័យឈ្មោះសុខសំណាងម្នាក់មួយដៃបណ្ដាលឲ្យរបួសប្រអប់ដៃខាងឆ្វេង នឹងបានឃាត់ខ្លួន រួចរាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកស្លែង។

...

បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹងកសាងសំណុំរឿងតាមនិតីវិធីច្បាប់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print