ប្រទះឃើញក្មេងទំនើងមួយក្រុមធំ ដែលកំពុងប្រមូលផ្តុំគ្នានៅពេលរាត្រី បង្កការរំខានដល់ប្រជាពលរដ្ឋ និងនាំឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណ:

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនយុវជនប្រុសស្រីជាច្រើននាក់ ដែលតែបង្ហោះម៉ូតូយ៉ាងអនាធិប្បតេយ្យ ក្នុងទឹកដីបឹងកក់ ដែលមានទីតាំងស្ថិតនៅ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ហេតុការណ៍នេះកើតឡើងនាយប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦។ អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ថ្នាក់ដឹកនាំ ក្នុងការលុបបំបាត់ក្រុមក្មេងទំនើង និងពង្រឹងគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» និងមានការណែនាំពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌដូនពេញ បានចេញល្បាតក្នុងភូមិសាស្ត្រខណ្ឌ ក៏ប្រទះនឹងក្រុមក្មេងទំនើងមួយក្រុមធំ ដែលកំពុងប្រមូលផ្តុំគ្នានៅពេលរាត្រី បង្កការរំខានដល់ប្រជាពលរដ្ឋ និងនាំឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណ: នៅចំណុចភូមិ១(តំបន់បឹងកក់) សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ភ្លាមៗកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ ធ្វើការចាប់ប្រមូលយកទៅមូលដ្ឋានអាវុធហត្ថខណ្ឌ ដើម្បីធ្វើការអប់រំ ធ្វើកិច្ចសន្យាបញ្ឈប់រាល់សកម្មភាពទំនើងដែលនាំឲ្យប៉ះពាល់ដល់ការសិក្សា បំផ្លាញទ្រព្យសម្បត្តិក៏ដូចជាកិត្តិយសគ្រួសារ ព្រមទាំងបង្ករការភ័យខ្លាចដល់អ្នកជុំវិញ បង្កភាពអនាធិបតេយ្យក្នុងសង្គមបន្តទៀត ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print