ភ្នំពេញ ៖ បុរសម្នាក់បានរងរបួសបាក់ជេីងម្ខាងហេីយត្រូវបានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យបន្ទាប់ពីជិះម៉ូតូឌុបគ្នាជាមួយមិត្តភិត្តហេីយត្រូវរថយន្តមិនស្គាល់ម៉ាកបេីកបុកពីក្រោយ ហេីយរថយន្តបេីកគេចខ្លួនបាត់។
ហេតតុ ការណ៍នេះបានកៀតឡេីងនៅវេលាម៉ោង១២និង០៣នាទីរំលងអធ្រាតឈានចូលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ នៅតាមផ្លូវជាតិលេខ៤ ភូមិអូដឹម សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ នៅ វណ្ណះភេទប្រុស អាយុ២៣ឆ្នាំ រងរបួសបាក់ជេីងខាងឆ្វេង។
តាមប្រភព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញជនរងគ្រោះជិះម៉ូតូឌុបគ្នាជាមួយមិត្តភិក្តតាមបណ្តោយផ្លូវជាតិលេខ៤ លុះមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តមិនចាំម៉ាកបេីកមកពីក្រោយបុកបណ្តាលឱ្យរងរបួសបាក់ជេីង ចំណែកមិត្តភិក្តរងរបួសស្រាល ។ ភ្លាមនោះរថយន្តបានបេីកគេចខ្លួនបាត់ ដោយឡែកមិត្តភិក្តដែលឌុបជនរងគ្រោះក៏ជិះទៅបាត់ ទុកជនរងគ្រោះនៅម្នាក់ឯង ត្រូវបានបងប្អូនប្រជាពលរដ្ឋខលសុំរថយន្តសង្គ្រោះសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមះ តែអកុសលជនរងគ្រោះក៏បានស្លាប់នៅមន្ទីរពេទ្យ។
ប្រសិនបេីកបងប្អូនបាត់សាច់ញាតិសូមទៅទទួលសពនៅមន្ទីរពេទ្យព្រះកុសុមៈ៕
ដោយ៖សុខាសែនជ័យ










