កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវបង្ក្រាបករណីជួញដូរប្រើប្រាស់គ្រឿងញៀនឃាត់ខ្លួនជនសង្ស័យ៥នាក់

ចែករំលែក៖

ខេត្តតាកែវ៖ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជា ការកងរាជអាវុធហត្ថខេត្ត និងសម្របសម្រួលនីតិវិធី ដោយលោក​ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលា ដំបូងខេត្តតាកែវនៅថ្ងៃទី២២.២៥ ខែតុលា ឆ្នាំ២០២៦ កម្លាំងមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោង ដឹកនាំដោយលោកអនុសេនីយ៍ឯក ជួន តូរៈតៈ នាយ ការិយាល័យប្រឆាំងគ្រឿងញៀនបានចុះប្រតិបត្តិការបង្ក្រាបករណី រក្សាទុក ជួញដូរនិងប្រើប្រាស់ដោយខុស ច្បាប់នូវសារធាតុញៀនជាបន្តបន្ទាប់នៅចំណុចភូមិរមុន ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ និងភូមិត្រពាំងត្របែក ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ ។

+លទ្ធផល ឃាត់ខ្លួនជនសង្ស័យសរុបចំនួន០៥នាក់ (ប្រុស)
១- ឈ្មោះ ប៉ិន សេងហាក់ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិរមុន ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ ។
២- ឈ្មោះ ឈាន សុភា ភេទប្រុស អាយុ២៧ឆ្នាំ ជានជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិរមុន ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ។
៣- ឈ្មោះ ឃិន សុវ៉ា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិលាក់រទេះ ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ។
៤- ឈ្មោះ ខុន សុផាន់នេត ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិក្រញូង ឃុំពោធិអង្ក្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
៥- ឈ្មោះ ម៉េស រដ្ឋ ហៅក្រឹម ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិត្រពាំងត្របែក ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ។
+ដកហូតវត្ថុតាងរួមមាន៖
១-ម្សៅក្រាមពណ៌សថ្លាចំនួន០៩កញ្ចប់(ធំ០២កញ្ចប់តូច០៧កញ្ចប់)ទម្ងន់២៩៦.៦៥(ថ្លឹងទាំងសំបកថង់)
២-ជញ្ជីងថ្លឹងថ្នាំញៀនចំនួន០២គ្រឿង
៣-ទូរស័ព្ទចំនួន០៧គ្រឿង
៤-ម៉ូតូចំនួន០១គ្រឿង
៥-ថង់វេចខ្ចប់និងសម្ភារៈសេពថ្នាំញៀនមួយចំនួន។

បច្ចប្បន្ន ជនសង្ស័យ រួមនិងវត្ថុតាង ការិយាល័យជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធី៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print