អធិការដ្ឋាននគរបាលខណ្ឌសែនសុខឃាត់ខ្លួនជនសង្ស័យ២នាក់ករណីឆក់ទូរស័ព្ទដៃ០១គ្រឿងម៉ាកអាយហ្វូន១៧ ប្រូមេក

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ ០២នាក់ ត្រូវកម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ឃាត់ខ្លួនបានក្រោយពីពួកគេបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ០១គ្រឿងម៉ាកអាយហ្វូន១៧ ប្រូមេក ពីជនរងគ្រោះហើយរត់គេចខ្លួន។ នេះបើយោងតាមព័ត៌មានដែលអង្គភាពយើងទទួលបានពីមន្ត្រីនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខបាននៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦នេះ។

 

ប្រភពពីមន្ត្រីសមត្ថកិច្ចនគរបាលខណ្ឌសែនសុខបានបន្តឲ្យដឹងទៀតថា កាលពីថ្ងៃទី២៥-១០-២០២៦ ម៉ោង១៦ និង៣០នាទី អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ឃាត់ខ្លួនជនសង្ស័យ ០២នាក់

១-ឈ្មោះ ឈូក សុខផេង ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ(មានសារធាតុ ញៀន) ,

២-ឈ្មោះ រៀម បញ្ញា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ(មានសារធាតុញៀន) បានធ្វើសកម្មភាព ឆក់យកទូរស័ព្ទដៃ០១គ្រឿងម៉ាកអាយហ្វូន១៧ ប្រូមេក ពីឈ្មោះ លីវ ធុច ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅបន្ទប់ជួល ផ្លូវ១៩៧០ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ក្នុងនោះសម្ភារៈបាត់បង់ ៖ ទូរស័ព្ទ០១គ្រឿង ម៉ាកអាយហ្វូន១៧ប្រូមេក របស់ជន រងគ្រោះ ,

ហើយសម្ភារៈបន្សល់ទុក ៖ រូបភាពសកម្មភាពជនសង្ស័យក្នុងកាមេរ៉ាសុវត្ថិភាព និងម៉ូតូ០១គ្រឿង ម៉ាកSCOOTER ពណ៌ខ្មៅ ស៊េរី២០២៦ ពាក់ស្លាកលេខ ភ្នំពេញ 1ME-5304របស់ជនសង្ស័យ ។

...

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីអនុវត្តតាមនិតិវិធីច្បាប់ ៕ ដោយ៖ សីហា សែនសុខ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print