ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ គំនិតផ្តួចផ្តើមនាថ្ងៃនេះ ជាការធ្វើការរួមគ្នាដើម្បីបើកទំព័រមួយជួយដល់សង្គមជាតិយើង និងផ្តល់ស្នាមញញឹមដល់ប្រជាជន តាមរយៈការគិតគូរលើការងារលំនៅឋាន ដែលវាមិនគ្រាន់តែជាលំនៅឋានប៉ុណ្ណោះទេ ប៉ុន្តែជាជីវិតប្រជាជនយើង

ចែករំលែក៖

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងថា គំនិតផ្តួចផ្តើមនាថ្ងៃនេះ ជាការធ្វើការរួមគ្នាដើម្បីបើកទំព័រមួយជួយដល់សង្គមជាតិយើង និង ផ្តល់ស្នាមញញឹមដល់ប្រជាជន តាមរយៈការគិតគូរលើការងារលំនៅឋាន ដែលវាមិនគ្រាន់តែជាលំនៅឋានប៉ុណ្ណោះទេ ប៉ុន្តែជាជីវិតប្រជាជនយើង។ នេះបេីយោងតាមប្រភពព័ត៍មានពីក្រសួងដែនដី នគរូបនីយកម្មនិងសំណង់ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦។

 

ជាមួយគ្នានេះ ទៅមុខទៀត គម្រោងបែងចែកដីសម្បទានដើម្បីសង្គម និងសេដ្ឋកិច្ច (LASED) នឹងមិនផ្តោតលើការបែងចែកដីនោះទេ តែធ្វើការអភិវឌ្ឍន៍នៅនឹងកន្លែង ធ្វើការវិនិយោគរួមសម្រាប់ការរស់នៅ ដោយក្រៅពីដី និងផ្ទះ យើងគិតគូរលើការរៀបចំហេដ្ឋារចនាសម្ព័ន្ធមាន៖ ទឹក ផ្លូវ ភ្លើង សាលារៀន មន្ទីរពេទ្យ និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រចាំបាច់ផ្សេងទៀត ដើម្បីបន្ថយការលំបាកប្រជាជនយើង ធ្វើឱ្យពួកគាត់មានជីវភាពប្រសើរឡើង មានផ្ទះសំបែងរស់នៅសមរម្យ ម្ហូបលើតុ កូនទៅរៀន មានការងារធ្វើ មានប្រាក់សន្សំ និងមានពេលលំហែ នោះទើបសង្គមជាតិយើងរឹងមាំ និងកាន់តែរីកចម្រើន។

...

 

សូមជម្រាបជូនថា កិច្ចប្រជុំណែនាំការងារលំនៅឋាន សំណង់មិនរៀបរយ និងគម្រោងបែងចែកដីសម្បទានដើម្បីសង្គម និងសេដ្ឋកិច្ច (LASED)៕ ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print