លោកហោ តាំងអីុអាង តួនាទីជាមន្រ្តីសាលាស្រុកប្រាសាទសំបូរឈូសឆាយដីព្រៃបម្រុងរបស់រដ្ឋ

ចែករំលែក៖

ខេត្តកំពង់ធំ៖ សកម្មភាពឈូសឆាយ ដីព្រៃរបស់មន្រ្តីសាលាស្រុកប្រាសាទសំបូរបានឃុបឃិតគ្នាជាប្រព័ន្ធតាំងពីមេព្រៃបានយកគ្រឿងចក្រមកឈូសឆាយដីព្រៃបម្រុងរបស់រដ្ឋជិត៥០ហិកតាដោយមិនញញើត ច្បាប់នោះឡើយ ។

ឈ្មួញដែលសកម្មក្នុងការឈូសឆាយដីព្រៃឈ្មោះ ហោ តាំងអីុ ជាមន្ត្រីសាលាស្រុកប្រាសាទសំបូរបានយកគ្រឿងចក្រទៅឈូសឆាយដីព្រៃនៅចំណុចអូរអ្នកតាកែ ស្ថិតនៅភូមិសង្គមថ្មី ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។

ជាក់ស្តែងនៅរសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៦ សកម្មភាពឈូសឆាយដីព្រៃដីរាប់សិបហិកតា តែគេពុំឃើញមានការឈឺឆ្អាលពីសំណាក់អាជ្ញាធរជំនាញ និងមេព្រៃ នោះឡើយ ពោលគឺបណ្តែតបណ្តោយឲ្យ មានការយកគ្រឿងចក្រ២គ្រឿងរបស់លោកហោ តាំងអីុ ឈូសឆាយលើដីព្រៃបម្រុងជារៀងរាល់ថ្ងៃ ។

លោក ហោតាំងអីុ មន្ត្រីសាលាស្រុកនិង ជាម្ចាស់គ្រឿងចក្រមិនអាចសុំការបំភ្លឺបានទេ ពីព្រោះទូរស័ព្ទចូលជាច្រើនដង តែគ្មាន អ្នកលើកទទួលឡើយ ។

ចំណែកលោក ខៀវ ប៉ាង អភិបាលស្រុកប្រាសាទសំបូរបានឆ្លើយថាដីនៅចំណុចនេះជាដីបម្រុងរបស់រដ្ឋ ហើយលោកមិនបានអនុញ្ញាតឲ្យមានការឈូសឆាយទេ ។ លោកបន្តថា បន្ទាប់ពីទទួលព័ត៌មាននេះបានហើយចាំលោកបញ្ជាឲ្យសមត្ថកិច្ចចុះទៅពិនិត្យទីតាំងនោះ។

លោក តឹប ញាតា នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំបានឲ្យដឹងថា បើដីមានប្លង់កម្មសិទ្ធិខេត្តបានអនុញាតឲ្យឈូស ឆាយមែនតែបើមន្ត្រីរបស់លោកចុះទៅពិនិត្យនៅចំណុចនោះ ឃើញថាគ្មានប្លង់ទេ លោក នឹងចាត់វិធានការតាមច្បាប់ ។
ប្រជាពលរដ្ឋរិះគន់ថា សកម្មភាពឈូស ឆាយដីព្រៃបានកើតឡើងមិនឈប់ឈរ នេះទំនងជាមានការចរចាគ្នាទុកមុនជាមួយ មន្ត្រីជំនាញនិងអាជ្ញាធរមូលដ្ឋាន ៕

c1-3 c1-1 c1-2

...

ដោយ៖ នរិន្ទ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print