កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបជនសង្ស័យម្នាក់ករណីប្រើប្រាស់គ្រឿងញៀនហើយគំរាមសម្លាប់ម្ដាយ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ តាមរយៈលេខទូរស័ព្ទអន្តរាគមន៍សង្គ្រោះបន្ទាន់១២៩២ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀន ក្នុងភូមិសាស្ត្រស្រុក

ភ្នំស្រួចខេត្តកំពង់ស្ពឺ។

 

អនុវត្តតាមការចង្អុលបង្ហាញនិងបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ‌‎ព្រមទាំងមានការសម្រប សម្រួលនីតិវិធីពីព្រះរាជអាជ្ញា អមសាលាដំបូងខត្តកំពង់ស្ពឺ កាលពីវេលាម៉ោង១៨:០០នាទី នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ ក្រុមការងារប្រចាំមណ្ឌលប្រតិបត្តិការ HotLine 1292 (២៤ម៉ោងលើ២៤ម៉ោង) នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានទទួលការហៅចូលពីប្រជាពលរដ្ឋ រាយការណ៍និងប្តឹងដើម្បីសុំកិច្ចអន្តរាគមន៍ពីកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀននិងគម្រាមសម្លាប់ម្ដាយ។

 

បន្ទាប់ពីទទួលបានពាក្យបណ្ដឹងភ្លាម កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួច បានចុះអន្តរាគមន៍ទៅ ដល់ទីតាំងកន្លែងកើត ព្រមទាំងបានឃាត់ជនសង្ស័យម្នាក់ដែលពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀននិងគម្រាមសម្លាប់ម្ដាយ ស្ថិតនៅក្នុងភូមិប្រាសាទ ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ជនសង្ស័យមានឈ្មោះ នូ សុខផា ភេទប្រុស អាយុ៣៦ឆ្នាំ និងដក ហូតវត្ថុតាងបានរួមមាន:ម្សៅក្រាមសរថ្លាសង្ស័យជាសារធាតុញៀនចំនួន០១កញ្ចប់ (ទម្ងន់០.១៣ក្រាម), ខ្សៀចំនួន០២,ដែកកេះចំនួន០៥ និងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។

 

បច្ចុប្បន្នជនសង្ស័យខាងលើ រួមនិងវត្ថុតាងត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំង‌‎គ្រឿងញៀន ក្នុងមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានកសាងសំណុំរឿងបញ្ជូទៅកាន់សាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធីជាធរមាន៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print