ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖
១- អ៊ុំ សំអាន ដឹងខ្លួនថាមានជាប់រឿងក្តីនៅតុលាការកម្ពុជា ទើប អ៊ុំ សំអាន គេចវេសមិនចូលមកក្នុងប្រទេស។
២- ទាហ៊ានសៀមនៅតែបន្តរំលោភបំពានលើអធិបតេយ្យជាតិកម្ពុជា ដោយបន្តយកគ្រឿងចក្រធុនធ្ងន់ចូលមកឈូសឆាយធ្វើផ្លូវក្នុងទឹកដីកម្ពុជានៅតំបន់តាទុំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ?
៣- ការចូលមកឈូសឆាយធ្វើផ្លូវក្នុងទឹកដីកម្ពុជាដោយប្រើកំលាំងទ័ព គឺជាការឈ្លានពានដោយខុសច្បាប់របស់សៀមមកលើអធិបតេយ្យភាពកម្ពុជា?
៤- បើសៀមចង់បើកច្រកព្រំដែនឡើងវិញ លុះត្រាតែសៀមធ្វើឲ្យមានប្រក្រតីភាពឡើងវិញមុនថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥។
៥- បើសៀមចង់បើកច្រកព្រំដែនឡើងវិញ លុះត្រាតែសៀមប្រកាសបើកច្រកព្រំដែនទាំងអស់ឡើងវិញហើយសន្យាថាមិនបិទទៀតទេ។
៦- បើបើកច្រកព្រំដែនឡើងវិញ លុះត្រាតែកម្ពុជាកសាងហេដ្ឋារចនាសម្ព័ន្ធរដ្ឋបាលនៅតាមកន្លែងដើមនៃច្រកឡើងវិញ។
៧- សៀមមិនអាចភូតកុហក់អង្គការយូណេស្កូបានទេ ព្រោះអង្គការយូណេស្កូមានផ្កាយរណបសម្រាប់តាមដានការដាក់ពង្រាយអាវុធគ្រប់ប្រភេទនៅតាមរណមនីយ្យដ្ឋានដែលជាសម្បត្តិបេតិកភ័ណ្ឌមនុស្សជាតិ ។
៨- សោកនាដកម្មនៅភ្នំខ្មោចលើប្រជាជនខ្មែរកាលពីទសវត្សរ៍ឆ្នាំ១៩៨០ វាជ្រាលជ្រៅមហាជ្រាលជ្រៅរកអ្វីមកប្រៀបមិនបានទេ ឯសោកនាដកម្មនៅភ្នំខ្មោចក្នុងខ្សែរភាពយន្តគ្រាន់តែមួយផ្នែកប៉ុណ្ណោះមិនអាចប្រៀបធៀបការពិតបានទេ។
៩- ប្រាសាទតាក្របីនិងប្រាសាទខ្នារស្ថិតនៅក្នុងដៃអធិបតេយ្យភាពខ្មែរ រឿងអីប្រាសាទទាំង២នេះជារបស់សៀម ដូចរដ្ឋមន្ត្រីវប្បធម៌សៀមថានោះទេ?
១០- តើមាននរណាចុះបញ្ជីរប្រាសាទទាំង២នេះចូលក្នុងបញ្ជីរបេតិកភ័ណ្ឌមនុស្សជាតិ បើសៀមសុំចុះបញ្ជីរក៏យូណេស្កូរពិនិត្យនិងសួរនាំកម្ពុជាដែរ?
ដោយ ៖ លោក សុខ ឥសាន












