នគរបាលស្រុកកំរៀង បង្រ្កាបឃាត់ខ្លួនមុខសញ្ញាសរុប ៦នាក់ ក្នុង០៣ករណីផ្សេងគ្នា ករណីរក្សាទុក និងប្រើប្រាស់ ដោយខុសច្បាប់ នូវសារធាតុញៀន

ចែករំលែក៖

ខេត្តបាត់ដំបង៖ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ដោយអនុវត្តនូវបទបញ្ជាយ៉ាងហ្មឹងម៉ាត់ពី នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងអនុវត្តតាមយោបល់ដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកកំរៀង ដឹកនាំដោយ លោកវរសេនីយ៍ទោ វេ គឹមចត់ អធិការនគរបាលស្រុកកំរៀង បានចុះប្រតិបត្តិការបង្ក្រាប ករណីគ្រឿងញៀនសរុបចំនួន ០៣ករណី ក្នុងបទល្មើសជាក់ស្តែង។

ករណីទី១៖ នៅវេលាម៉ោង១៥:៣០នាទី នៅចំណុចភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង កម្លាំងបានបង្ក្រាប ករណីរក្សាទុកដោយខុសច្បាប់សារធាតុញៀន ០១ករណី និងឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ លាង ប៊ុនធន ហៅ ពៅ ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំនៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង នាំមកកាន់អធិការដ្ឋាននគរបាលស្រុកកំរៀង។ វត្ថុតាងចាប់យកបានរួមមាន៖ ម្សៅក្រាមពណ៌សថ្លាច្រកក្នុងកូនថង់ផ្លាស្ទិកថ្លាចំនួន១កូនថង់(សង្ស័យមានសារធាតុញៀន), ទូរស័ព្ទដៃចំនួន ០១គ្រឿង និងដែកកេះចំនួន ០១។

ករណីទី២៖ នៅវេលាម៉ោង១៥:៤៥នាទី នៅចំណុចភូមិអូរក្រូច ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង កម្លាំងបានបង្ក្រាប ករណីប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ០១ករណី និងឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ មានឈ្មោះដូចខាងក្រោម៖ ១-ឈ្មោះ សា វុធី ហៅ អាសក់ក្រហម ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិអូរក្រូច ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង, ២-ឈ្មោះ ហាង លាងហ៊ ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិតាសែន ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង, ៣-ឈ្មោះ ថាន ធូ ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិតាំងយូរ ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង និង៤-ឈ្មោះ នូ ស្រីនីន ភេទស្រី អាយុ២៥ឆ្នាំ មានទីលំនៅភូមិស្វាយ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង នាំមកកាន់អធិការដ្ឋាននគរបាលស្រុកកំរៀង។ វត្ថុតាងចាប់យកបានរួមមាន៖ ទូរស័ព្ទដៃចំនួន ០៣គ្រឿង, ដែកកេះចំនួន ០១ និងសម្ភារៈប្រើប្រាស់ថ្នាំញៀនចំនួន ០១។

ករណីទី៣៖ នៅវេលាម៉ោង១៦:៤៥នាទី នៅចំណុចភូមិតាសែន ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រាង បានបង្ក្រាបករណីប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ០១ករណី និងឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ហៀក ឃឿន ភេទ ប្រុស អាយុ៤៦ឆ្នាំ មានទីលំនៅភូមិតាសែន ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង នាំមកកាន់អធិការដ្ឋាននគរបាលស្រុកកំរៀង។ វត្ថុតាងចាប់យកបានរួមមាន៖ ម្សៅក្រាមពណ៌សថ្លាច្រក ក្នុងកូនថង់ផ្លាស្ទិកថ្លា ចំនួន ០១កូនថង់ (សង្ស័យមានសារធាតុញៀន), ដែកកេះចំនួន ០១, ប្រអប់វែនតាចំនួន ០១ និងសម្ភារៈសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន។

បច្ចុប្បន្ន កម្លាំងអធិការដ្ឋាននគរបាលស្រុកកំរៀង កំពុងកសាងសំណុំរឿង បញ្ជូនជនសង្ស័យសរុប០៦នាក់ខាងលើ ទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់វិធានការតាមនីតិវិធី៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print