ភ្នំពេញ ៖ ស្ត្រីម្នាក់បានសម្រេចចិត្តយកក្រមាចងកសម្លាប់ខ្លួនក្នុងផ្ទះដោយមិនដឹងពីមូលហេតុ បង្កការភ្ញាក់ផ្អេីល
កាលពីព្រឹក ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ នៅភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះ ឈ្មោះ រ៉េន យ៉ារឹម អាយុ៤៤ឆ្នាំ មានស្រុកកំណើតនៅឃុំ ពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម។
តាមប្រភពព័ត៌មានពីអាជ្ញាធរបានឱ្យដឹងថា ក្រោយពីទទួលព័ត៌មានថាមានស្ត្រីម្នាក់បានចងកសម្លាប់ខ្លួនដោយមិនដឹងមូលហេតុ ភ្លាមនោះកម្លាំងសមត្ថកិច្ចបានចុះទៅដល់ទីតាំងកន្លែងកេីតហេតុ ពិនិត្យជាក់ស្តែង ឃេីញថាជនងគ្រោះបានយកក្រមាចងកសម្លាប់ខ្លួនឯងជាប់នឹងដែកដំបូលផ្ទះ ហេីយត្រូវបានបងប្អូនប្រទះឃេីញក៏ដាក់ចុះមកវិញ។
...
ក្រោយកេីតហេតុសមត្ថកិច្ចបានប្រគល់សពទៅឱ្យក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕
ដោយ៖សុខាសែនជ័យ










