រូបិយវត្ថុចិនត្រូវបានដាក់បញ្ចូនប្រើប្រាក់នៅក្នុងមូលនិធិរូបិយបណ្ណIMF

ចែករំលែក៖

ក្រោយពេលចិនបានក្លាយទៅជាប្រទេសដែលមានសេដ្ឋកិច្ចទី២នៅលើពិភពលោក ហើយចិនបានផ្តល់ជំនួយជាច្រើនទៅជុំវិញពិភពលោក តាមរយៈIMF ទាំងនោះហើយបានធ្វើឲ្យស្ថាប័ននេះសម្រេចដាក់ប្រាក់យ័នចិនក្នុងចំណោមរូបិយបណ្ណគោលធំៗរបស់IMF។

សូមបញ្ជាក់ថា ការបញ្ចូលប្រាក់យ័នជារូបិយបណ្ណគោលអន្តរជាតិនេះ គឺធ្វើឡើងនៅថ្ងៃទី១ ខែតុលា ដែលជាថ្ងៃបុណ្យខួបនៃការកសាងរបបសាធារណរដ្ឋប្រជាមានិតចិន។ ធនាគារមជ្ឈឹមប្រជាមានិតចិនបានចេញសេចក្តីប្រកាសអបអរដំណឹងនេះ ហើយបានបញ្ជាក់ថា ដំណឹងនេះមានន័យថា វាគឺជាលទ្ធផលនៃការអភិវឌ្ឍសេដ្ឋកិច្ច ព្រមទាំងលទ្ធផលនៃការធ្វើកំណែទម្រង់ប្រព័ន្ធហិរញ្ញវត្ថុទីផ្សារសេរីរបស់ចិន។ ធនាគារកណ្តាលចិនបន្ថែមថា វាក៏ជាឱកាសដែលចិនត្រូវធ្វើកំណែទម្រង់ឲ្យបានស៊ីជម្រៅថែមទៀត។

ក្រដាស ប្រាក់យ័នរបស់ចិន បានចូលជាស្ថាពរទៅក្នុងចំណោមរូបិយបណ្ណគោលរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ នៅថ្ងៃសៅរ៍ទី១ខែតុលានេះ។ រូបិយបណ្ណចិន ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិនេះ មានន័យថា ចិនបានក្លាយជាមហាអំណាចសេដ្ឋកិច្ចពិភពលោកពេញលក្ខណៈ។ តែយ៉ាងណា កាលៈទេសៈថ្មីនេះ គឺចិនត្រូវមានកាតព្វកិច្ច ធ្វើកំណែទម្រង់ប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុរបស់ខ្លួនឲ្យមានតម្លាភាព និងច្បាស់លាស់ ដើម្បីធានាទំនុកចិត្តពីសំណាក់ប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ។

ប្រាក់យ័ន បានក្លាយជារូបិយបណ្ណអន្តរជាតិ ក្នុងចំណោមរូបិយបណ្ណគោលធំៗ នៃមូលនិធិរូបិយវត្ថុអន្តរជាតិមានដូចជា ប្រាក់ដុល្លារអាមេរិកប្រាក់អឺរ៉ូរបស់អឺរ៉ុប ប្រាក់ស្ទ៊ីលីង របស់អង់គ្លេស និងប្រាក់យ៉េនរបស់ជប៉ុន។ ការចាត់បញ្ចូលជាក្រដាស់ប្រាក់គោលអន្តរជាតិនេះ មានន័យថា ចាប់ពីពេលនេះទៅ គេអាចធ្វើការបោះពុម្ពពិសេសនូវក្រដាស់ប្រាក់យ័ននេះ ដើម្បីផ្តល់ជំនួយ ឬកម្ចី ទៅឲ្យប្រទេសណាមួយ ដែលផ្តល់ឲ្យដោយមូលនិធិរូបិយវត្ថុអន្តរជាតិ។ បន្ថែមពីនេះទៀត ធនាគារធំៗទាំងអស់ ត្រូវមានតម្កល់សាច់ប្រាក់យ័ន នៅក្នុងរតនាគាររបស់ខ្លួន។

យោងតាមអ្នកវិភាគការដែលប្រាក់យ័នចិន ត្រូវចាត់បញ្ចូលទៅក្នុងរូបិយបណ្ណគោលនៃIMF គឺគ្មានផលវិបាកអ្វីធំដុំទៅលើទីផ្សារទេ តែទន្ទឹមគ្នានេះចិនត្រូវមានកាតព្វកិច្ចជាច្រើន ក្នុងការបង្ហាញតម្លាភាព ក្នុងការគ្រប់គ្រងរូបិយបណ្ណរបស់ខ្លួន ព្រោះពីពេលនេះទៅប្រាក់យ័ន នឹងត្រូវតម្កល់ទុក ឬប្រើប្រាស់នៅតាមធនាគារធំៗនានា។ ដូច្នេះប្រាក់យ័ននឹងត្រូវគេតាមដានយ៉ាងជាប់ស្អិត។

យ៉ាងណាមិញ អ្នកវិភាគទីផ្សារមួយចំនួនទៀតបន្ថែមថា IMF ចាត់បញ្ចូលប្រាក់យ័នទៅក្នុងរូបិយបណ្ណគោលនេះ គឺវាគ្រាន់តែជានិម្មិតរូប ធ្វើឲ្យគ្រាន់តែល្អមើលប៉ុណ្ណោះ។ ធាតុពិតប្រាក់យ័នរបស់ចិន នៅមិនទាន់គោរពទៅតាមលក្ខខណ្ឌអន្តរជាតិទេ ដោយសារគេមិនអាចចាយវាយប្រាក់យ័ន ដោយសេរីនៅឡើយ ហើយមួយទៀតនៅក្នុងជំនួញទិញដូរអន្តរជាតិ រឺក៏នៅលើទីផ្សារហិរញ្ញវត្ថុអន្តរជាតិ ក៏គេនៅមិនទាន់ប្រើប្រាស់យ័នរបស់ចិនដែរ។

ដូចគ្នាដែរ លោក Jack Lew រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក បានមានប្រសាសន៍ថា ប្រាក់យ័នចិន មានចំណុចខ្សោយច្រើនណាស់ តែការផ្តល់កិត្តិយសឲ្យចិននាពេលនេះ គឺដើម្បីឆ្លើយតបទៅនឹងការប្រឹងប្រែងធ្វើកំណែទម្រង់របស់ចិន ក្នុងរយៈពេលជាង១០ឆ្នាំមកនេះ៕

money-2 money-1

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print