បុរសម្នាក់ឡើងលាបថ្នាំផ្ទះ ប៉ះពាល់ខ្សែភ្លើងឆក់បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ

ចែករំលែក៖

ខេត្តកណ្តាល៖ ករណីបុរសម្នាក់ឡើងលាបថ្នាំផ្ទះ ប៉ះពាល់ខ្សែភ្លើងឆក់បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ នៅស្រុកអង្គស្នួល ខេត្តកណ្តាល។ អាជ្ញាធរអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ និងជាងសំណង់ បង្កើនការប្រុងប្រយ័ត្នខ្ពស់នៅពេលធ្វើការងារជិតបណ្តាញអគ្គិសនី។

 

ករណីខាងលើនេះបានកើតឡើង នៅវេលាម៉ោង ១០: ០០នាទីព្រឹក ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្តោយផ្លូវ៥១ ក្នុងភូមិគិរីថ្មី ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល។

 

សមត្ថកិច្ចបានឲ្យដឹងថា បុរសរងគ្រោះបានឡើងទៅធ្វើសកម្មភាពលាបថ្នាំផ្ទះ ប៉ុន្តែដោយសារការខ្វះការប្រុងប្រយ័ត្ន ដើមហេតុបានទៅប៉ះពាល់ជាមួយខ្សែបណ្តាញអគ្គិសនី បណ្តាលឱ្យឆក់រងរបួសធ្ងន់ធ្ងរ។ ភ្លាមៗនោះ ជនរងគ្រោះត្រូវបានប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានជួយអន្តរាគមន៍ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យជាប្រញាប់។

 

អាជ្ញាធរអំពាវនាវសូមបងប្អូនប្រជាពលរដ្ឋ ពិសេសជាងសំណង់ និងអ្នកធ្វើការងារនៅទីប្រជុំជន មេត្តាបង្កើនស្មារតីប្រុងប្រយ័ត្នឱ្យបានខ្ពស់ជានិច្ច ក្នុងការត្រួតពិនិត្យប្រព័ន្ធខ្សែភ្លើង ឬបណ្តាញអគ្គិសនីដែលនៅជិតទីតាំងធ្វើការ ដើម្បីជៀសវាងគ្រោះថ្នាក់ជាយហេតុ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print