សមត្ថកិច្ចអាមេរិក និងកម្ពុជា សហការបង្ក្រាបការជួញដូរគ្រឿងញៀន ដោយរឹបអូសមេតំហ្វេតាមីនជិត ៩៧៩គីឡូក្រាម និងឃាត់ខ្លួនមនុស្ស ៨នាក់

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ចអាមេរិក និងកម្ពុជាបានសហការគ្នាបង្ក្រាបការជួញដូរគ្រឿងញៀនតាមផ្លូវសមុទ្រ ដោយរឹបអូសថ្នាំញៀនប្រភេទមេតំហ្វេតាមីនជិត ៩៧៩ គីឡូក្រាម និងឃាត់ខ្លួនមនុស្សចំនួន ៨នាក់។

យោងតាមស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ប្រតិបត្តិការនេះធ្វើឡើងដោយរដ្ឋបាលអនុវត្តច្បាប់ប្រឆាំងគ្រឿងញៀនរបស់សហរដ្ឋអាមេរិក (DEA) សហការជាមួយនគរបាលប្រឆាំងគ្រឿងញៀនកម្ពុជា (ADP) និងនគរបាលខេត្តកោះកុង ដើម្បីបញ្ឈប់ទូកនេសាទមួយដែលសង្ស័យថាបានដឹកជញ្ជូនគ្រឿងញៀនពីកំពង់ផែកោះកុងទៅកាន់នាវានានាក្នុងដែនទឹកអន្តរជាតិ។

ស្ថានទូតសហរដ្ឋអាមេរិកបានបញ្ជាក់ថា ការបង្ក្រាបនេះបានទប់ស្កាត់មិនឱ្យគ្រឿងញៀនទាំងនេះបន្តចរាចរទៅដល់សហគមន៍នៅសហរដ្ឋអាមេរិក កម្ពុជា ឬប្រទេសដទៃទៀតឡើយ។

...

ប្រភពដដែលបានលើកឡើងថា បណ្តាញឧក្រិដ្ឋជនបានប្រើប្រាស់ប្រទេសកម្ពុជាជាចំណុចឆ្លងកាត់សម្រាប់ការដឹកជញ្ជូនគ្រឿងញៀន ហើយ DEA នឹងបន្តប្តេជ្ញាចិត្តគាំទ្រអាជ្ញាធរកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងបណ្តាញឧក្រិដ្ឋជនទាំងនេះ ដើម្បីការពារសុវត្ថិភាព និងសុខភាពសាធារណៈ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print