លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា ថ្លែងអំណរគុណតំណាងអង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការសេដ្ឋកិច្ច និងសង្គម ដែលជួយគាំទ្រវិស័យវប្បធម៌ និងឧស្សាហកម្មច្នៃប្រតិដ្ឋនៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Matthieu Cognac តំណាងអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការសេដ្ឋកិច្ច និងសង្គម (UN DESA) នៅទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ។

 

ក្នុងឱកាសនៃជំនួបនេះ លោក Matthieu Cognac បានជម្រាបជូនលោកស្រីបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី អំពីលទ្ធផលដ៏ល្អប្រសើរនៃសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការស្រាវជ្រាវអំពីបរិយាបន្នសង្គមក្នុងវិស័យសេដ្ឋកិច្ចច្នៃប្រតិដ្ឋនៅកម្ពុជា។ ទន្ទឹមនឹងនេះ លោក ក៏បានជម្រាបជូនអំពីទិសដៅ និងជំហានបន្ទាប់រួមមាន៖ ការចែករំលែក និងផ្តល់ជូនរបាយការណ៍ស្រាវជ្រាវផ្លូវការជូនក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងការអញ្ជើញតំណាងកម្ពុជាចំនួន ៤រូប ដើម្បីចូលរួមក្នុងសិក្ខាសាលាពិគ្រោះយោបល់លើខ្លឹមសារមេរៀនសម្រាប់បណ្តុះបណ្តាល ពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ចច្នៃប្រតិដ្ឋ និងបរិយាបន្នសង្គម ដែលនឹងប្រព្រឹត្តទៅនៅប្រទេសអ៊ីតាលី នាដើមខែធ្នូ ឆ្នាំ២០២៦ ខាងមុខ។

...

 

ជាការឆ្លើយតប លោកស្រីបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការ UN DESA ដែលកំពុងផ្តល់កិច្ចសហប្រតិបត្តិការ និងចូលរួមចំណែកយ៉ាងសកម្ម ក្នុងការគាំទ្រដល់ការអភិវឌ្ឍវិស័យវប្បធម៌ និងឧស្សាហកម្មច្នៃប្រតិដ្ឋនៅកម្ពុជា ឱ្យកាន់តែមានភាពរីកចម្រើន និងបរិយាបន្ន៕ ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print