កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ចុះត្រួតពិនិត្យរដ្ឋបាលនៅក្នុងបុរីពិភពថ្មីឈូកវ៉ា២ បង្រ្កាបឃាត់ខ្លួនជនបរទេស ចំនួន០៦នាក់

ចែករំលែក៖

ភ្នំពេញ÷ នាថ្ងៃទី ២៧ ខែតុលាឆ្នាំ២០២៦ នៅវេលាម៉ោង ១៤:៣០នាទី គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានចុះរដ្ឋបាលត្រួតពិនិត្យ ផ្ទះជួលលេខ២១០និង២១២ បុរីពិភពថ្មីឈូកវ៉ា២ ផ្លូវបេតុង ភូមិតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានរកឃើញជនបរទេសចំនួន ០៦នាក់ ភេទប្រុស មាន០២សញ្ជាតិ(ឥណ្ឌា០៣នាក់, ប៉ាគីស្ថាន០៣នាក់)ក្នុងនោះមានលិខិតឆ្លងដែន០៥នាក់ (ផុតទិដ្ឋាការ០៤នាក់) គ្មានលិខិតឆ្លងដែន០១នាក់ និងរកឃើញមានសម្ភារៈដែលសង្ស័យបម្រើឱ្យបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្រុមការងារក៏បានរាយការណ៍ទៅកាន់ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះពិនិត្យជាក់ស្តែង ទៅលើឧបករណ៍ សម្ភារៈ បន្ទាប់ពីត្រួតពិនិត្យរួចរាល់ទីតាំងខាងលើពិតជាពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាពិតប្រាកដមែន ! ។

សម្ភារៈ ដកហូតបាន មាន:

– កុំព្យូរទ័រយួរដៃ ចំនួន០២គ្រឿង

– ទូរស័ព្ទដៃ ចំនួន១៧គ្រឿង

– លិខិតឆ្លងដែនចំនួន០៥

– ម៉ូតូចំនួន០២គ្រឿង។

បច្ចុប្បន្ន សម្ភារៈប្រគល់ជូន ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។

ចំណែកជនបរទេសទាំង០៦នាក់ខាងលើរួមទាំងលិខិតឆ្លងដែនប្រគល់ជូនផ្នែកអន្តោប្រវេសន៍ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីបន្តនីតិវិធីច្បាប់។

...

ដោយឡែកទីតាំងខាងលើនេះក្រុមការងារចម្រុះបានធ្វើការបិទសៀលបណ្តោះអាសន្ន ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print