នគរបាលស្រុកបរសេដ្ឋឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀនដ៏សកម្មម្នាក់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ​ ៖ ដោយបាន​ការបញ្ជាដឹកនាំពីលោកឧត្ដមសេនីយ៍​ទោ​ ឃឹម​ សុកខៃ​ ស្នងការនគរបា​លខេត្ដកំពង់ស្ពឺ​ និងការចង្អុលណែ​នាំពីលោកវរសេនីយ៍ឯក​ ហ៊ាង​ ឈាងលី​ ស្នងការ​រងទទួលផែនការងារប្រឆាំងគ្រឿង ញៀន​ នៅថ្ងៃសៅរ៍​ ទី៣១​ ខែតុលា​ ឆ្នាំ​២០២៦ វេលាម៉ោង ១៣:២០នាទី កំលាំង​ផ្នែក​គ្រឿង​ញៀន​​ នៃ​អធិការដ្ឋាននគរបាលស្រុកបសេដ្ឋ​ ចុះស្រាវជ្រា​វ​និងបើ​កកិច្ចប្រតិបត្តិការច្បាមមុខ​ស​ញ្ញាជួញដូរគ្រឿង​ញៀនដ៏​សកម្ម​ម្នាក់​ ដោយសហការជាមួយកំលាំងប៉ុស្តិ៍នគរបា​ល​រដ្ឋបាលទួលសាលា​ ឈានទៅឃាត់មុខ​សញ្ញាសង្ស័​យឈ្មោះ ហៅ សុខបុន ភេទប្រុស​ អាយុ៣០ឆ្នាំរស់នៅ​ភូមិក្បាលថ្នល់​ ឃុំកក់ ស្រុកបសេដ្ឋ​ ដោយបានត្រួ​ត​ពិនិត្យដកហូតវត្ថុតាងរួមមាន​ម្សៅក្រាមពណ៍សថ្លាស​ង្ស័​យជាគ្រឿងញៀនចំនួន១កញ្ចប់,ទូរសព្ទដៃ១គ្រឿង​,ម៉ូតូ១ គ្រឿងលេខកំពង់ស្ពឺ1L-9969 និងឧបករ​ណ៍ស​ម្រាប់ជក់គ្រឿងញៀនខ្សៀរចំនួន​១ ។

ក្នុងប្រតិបត្តិការលោកវរសេនីយ៍ឯក​ ចន​ សុភិត​ អ​ធិ​ការ​នគរបាល​ស្រុក​បសេដ្ឋ​ បានបញ្ជាក់ឱ្យដឹង​ថា​ ប​ន្ទាប់​ពីសាកសួរជនសង្ស័យបានសហការ​រាយការណ៍​ជូ​ន
កំលាំង​សមត្ថកិច្ចថា​មុខសញ្ញា​ធំមានឈ្មោះ ប៊ុត វិបុល ភេទប្រុស​​ នៅចំណុចភូមិទួលសាលា ឃុំទួលសាលា ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ​ កំលាំង​បានបន្តនិតិវិធីឃាត់​ខ្លួនមុខសញ្ញាឈ្មោះ ប៊ុត វិបុល នៅចំណុចខាង​មុខផ្ទះ​ នៅភូមិទួលសាលា ឃុំទួលសាលា ស្រុកបសេដ្ឋ ដោយបានការ​សម្របសម្រួលពីលោកសុិន វិរៈ​ ព្រះរាជអាជ្ញា​ នៃអយ្យការ​អមសាលាដំ​បូងខេត្តកំពង់ស្ពឺ​ កំលាំងបានធ្ឆែកឆេររកឃើញមានម្សៅក្រា​មព​ណ៍សថ្លាសង្ស័យជាគ្រឿងញៀនចំនួន២៥កញ្ចប់ (ម​ធ្យ​ម២កញ្ចប់, តូច ២៣កញ្ចប់)​ ​ទូរស៍ព្ទដៃ១គ្រឿង និងឧបក​រណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួន​។

...

សមត្ថកិច្ច​បានដកហូតវត្ថុតាង​គ្រឿងញៀន​មួយចំ​នួ​ន​និងបានបញ្ជូនខ្លួនជនសង្ស័យទាំង​២​មកអធិការដ្ឋាននគ​របាលស្រុកបសេដ្ឋ​ ​បំពេញ​នីតិវិធី​និងកសាងសំ​ណុំរឿ​ងបញ្ជូនទៅការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃស្ន​ង​ការដ្ឋាននគរបាលខេត្ដ​ ដើម្បី​បន្ដនីតិវិធី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print