កម្លាំងនគរបាលខណ្ឌសែនសុខ ឃាត់ខ្លួនជនសង្ស័យជាជនជាតិចិន១នាក់ ដែលហិង្សាលើស្រ្តីខ្មែរ១នាក់ជាសង្សារ

ចែករំលែក៖

ភ្នំពេញៈ ឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ករណី ហិង្សាដោយចេតនា(ប្រើដៃវាយ និងកាន់កាំបិតបុ័ងតោ ភ្ជង់ក) នៅចំណុចបន្ទប់ជួល ផ្លូវ១៩៣៨ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល ២៣ :៣០នាទី ។
នៅយប់ថ្ងៃដដែល សមត្ថកិច្ចបាន ឃាត់ជនសង្ស័យ០១នាក់ បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការតាមនីតិវិធី។
ជនសង្ស័យឈ្មោះ OUYANG WEILIANG ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែន លេខ EP4875542 មុខរបរ ម៉ៅការសំណង់ ស្នាក់នៅបន្ទប់ជួល ផ្លូវ១៩៣៨ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ(គ្មានសារធាតុញៀន) ។វត្ថុតាងចាប់យក កាំបិតបុ័ងតោ ចំនួន០១។
ជនរងគ្រោះឈ្មោះ ហាន អេលីស ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅបន្ទប់ជួល ផ្លូវ១៩៣៨ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
បច្ចុប្បន្ន ជនសង្ស័យខាងលើ សមត្ថកិច្ច កំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print