មន្ទីរពេទ្យ Grand Eye និងទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ជួបពិភាក្សា លើការពិនិត្យភ្នែកជូនដោយឥតគិតថ្លៃជូនពលករកម្ពុជា

ចែករំលែក៖

ទីក្រុងសេអ៊ូល៖ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ លោក ឃួន ផុនរតនៈ បានទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយគណៈប្រតិភូនៃមន្ទីរពេទ្យ Grand Eye ដឹកនាំដោយលោកវេជ្ជបណ្ឌិត Lee Young Seop នាយកប្រតិបត្តិនៃមន្ទីរពេទ្យ Grand Eye កាលពីពេលថ្មីៗនេះ នៅស្ថានទូតកម្ពុជា ក្នុងទីក្រុងសេអ៊ូល។

 

មន្ទីរពេទ្យ Grand Eye ជាមន្ទីរពេទ្យឯកទេសផ្នែកភ្នែក ផ្តល់សេវាពិនិត្យសុខភាព និងព្យាបាលជំងឺភ្នែក ដូចជាភ្នែកឡើងបាយ ជំងឺបាតភ្នែក ជំងឺដក់ទឹកក្នុងភ្នែក និងមានវះកាត់បញ្ហាភ្នែកគ្រប់ប្រភេទ ផងដែរ។

 

ក្នុងឱកាសនៃជំនួប លោកវេជ្ជបណ្ឌិត Lee បានបង្ហាញអំពីបំណងចង់បង្កើតកិច្ចសហប្រតិបត្តិការជាមួយស្ថានទូតក្នុងការចូលរួមចំណែកសម្រាលបន្ទុកបញ្ហាភ្នែករបស់បងប្អូនសហគមន៍ខ្មែរនៅកូរ៉េ ដោយពិនិត្យភ្នែកជូនដោយឥតគិតថ្លៃ និងមានផ្តល់ជូនអ្នកបកប្រែសម្រាប់ប្រជាជនកម្ពុជាដែលមានបញ្ហារបាំងភាសា។

...

 

លោកឯកអគ្គរាជទូត បានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមក្នុងការបង្កើតកិច្ចសហប្រតិបត្តិការជាមួយស្ថានទូត និងបានស្នើមន្ទីរពេទ្យពិនិត្យលទ្ធភាពក្នុងការចូលរួមសកម្មភាពធំៗរបស់ស្ថានទូត ដើម្បីពិនិត្យភ្នែកជូនបងប្អូនសហគមន៍ខ្មែរនៅកូរ៉េ និងពិនិត្យលទ្ធភាពបង្កើតសកម្មភាពមនុស្សធម៌ដោយដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តទៅពិនិត្យព្យាបាលភ្នែកនៅទីជនបទក្នុងប្រទេសកម្ពុជា៕ ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print