អគ្គនាយកដ្ឋានសុខភាពសត្វឃាត់រថយន្ត២គ្រឿង ដឹកជ្រូក ២០ក្បាល និងកូនមាន់រស់៣ម៉ឺនក្បាល នាំពីវៀតណាម ដោយគ្មានលិខិតអនុញ្ញាត

ចែករំលែក៖

ខេត្តកណ្ដាល÷ មន្ត្រីអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វបើកយុទ្ធនាការបង្ក្រាបករណីនាំចូលសត្វពីប្រទេសជិតខាង ប្រការនេះធ្វើឲ្យអ្នកចិញ្ចឹមសត្វក្នុងស្រុកគាំទ្រ។ ជាក់ស្ដែងកាលថ្ងៃទី០២ខែវិច្ឆិកាសមត្ថកិច្ចជំនាញបង្ក្រាបការនាំសត្វពីបរទេស២ករណី។

 

នៅថ្ងៃទី២ ខែវិច្ឆិកា មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានឃាត់រថយន្តចំនួន២គ្រឿង ដែលដឹកជញ្ជូនជ្រូករស់ ២០ក្បាល និងកូនមាន់រស់ចំនួន៣០ ០០០ក្បាល ដោយគ្មានលិខិត អនុញ្ញាតនាំចូលពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ការបង្ក្រាបនេះធ្វើឡើងនៅទីតាំង២ ផ្សេងគ្នា ក្នុងខេត្តកណ្ដាល និងខេត្តព្រៃវែង។

 

មន្ត្រីអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៅថ្ងៃទី២ ខែវិច្ឆិកា ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ និងផលិតផលសត្វ បានចុះត្រួតពិនិត្យការដឹកជញ្ជូនសត្វ និងផលិតផលសត្វ នៅលើផ្លូវជាតិលេខ ១ ភូមិដីឥដ្ឋ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ ក្នុងប្រតិបត្តិការនេះ មន្ត្រីជំនាញបានឃាត់រថយន្តមួយគ្រឿង ម៉ាក SSANGYONG ISTANA ដែលដឹកជ្រូករស់ចំនួន២០ក្បាល នាំចេញពីស្រុកកំពង់ត្របែក ខេត្តព្រៃវែង ឆ្ពោះទៅចែកចាយបន្តនៅរាជធានីភ្នំពេញ។

 

ជាមួយគ្នានេះដែរក្រុមអន្តរាគមន៍ ក៏បានចុះត្រួតពិនិត្យនៅលើផ្លូវជាតិលេខ៨ ជិតព្រំប្រទល់ខេត្តកណ្ដាល និងខេត្តព្រៃវែង ក្នុងឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង ដោយបានឃាត់រថយន្ត១គ្រឿងទៀត ម៉ាក HYUNDAI ដែលដឹកកូនមាន់រស់ចំនួន៣០០កេស ស្មើនឹង៣ ម៉ឺនក្បាល។ កូនមាន់ទាំងនេះ ត្រូវបាននាំចេញពីប្រទេសវៀតណាម តាមច្រកបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង ឆ្ពោះទៅលក់ចែកចាយបន្តនៅខេត្តកំពង់ឆ្នាំង៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print