ភ្នំពេញ÷ជនសង្ស័យ២នាក់ក្នុងនោះមាន១នាក់ជាមុខសញ្ញាចាស់មិនរាងចាល ធ្លាប់ជាប់ពន្ធនាគារបានធ្វើ សកម្មភាពឆក់ខ្សែកជនរងគ្រោះនៅខណ្ឌពោធិ៍សែនជ័យ ត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌឃាត់ខ្លួនដើម្បីចាត់ការតាមផ្លូវច្បាប់។
ស្តីពីករណី អំពើលួច មានស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ខ្សែកនិងបណ្តោងត្បូងជីណេលមួយគ្រាប់) កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង១៥ និង៤០នាទី នៅចំណុចទល់មុខផ្ទះលក់អង្ករ ស្ថិតក្នុងភូមិសាមគ្គី៤ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
លុះនៅថ្ងៃទី២ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង១៩ និង ៣០ នាទី កម្លាំងការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានធ្វើការ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ នៅចំណុចភូមិជ្រៃកោង សង្កាត់ ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យទាំងពីរនាក់រួមមាន:១-ឈ្មោះ ហេង ភារម្យ ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត ប្រាកដ ទីលំនៅស្ថិតនៅក្នុងភូមិព្រៃជីសាក់ សង្កាត់ ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និង២-ឈ្មោះ នឹង វណ្ណ ភេទ ប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ គ្មានទីលំនៅពិតប្រាកដ ជាមុខសញ្ញាចាស់អតីតទណ្ឌិតជាប់ពន្ធនាគារកាលពីឆ្នាំ២០២៣ ក្នុងអំពើលួចម៉ូតូនិងចេញមកវិញកាលពីឆ្នាំ២០២៥។
បច្ចុប្បន្នជនសង្ស័យខាងលើកម្លាំងការិយាល័យជំនាញព្រហ្មទណ្ឌ កំពុងធ្វើការសាកសួរនិងអនុវត្តតាមនីតិវិធី៕
ដោយ៖ សុរិយា










