សារព័ត៌មាន Financial Times បានផ្សាយថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថាសហរដ្ឋអាមេរិកមិនមានផែនការវាយប្រហារភ្លាមៗលើអ៉ីរ៉ង់នោះទេ បើទោះជាមានសេចក្ដីរាយការណ៍ថាយោធាអាមេរិកបានបើកការវាយប្រហារទ្រង់ទ្រាយតូចលើកោះ Qeshm របស់អ៉ីរ៉ង់ក៏ដោយ។
ការកត់សម្គាល់របស់លោក ត្រាំ ធ្វើឡើងនៅក្នុងបទសម្ភាសន៍ជាមួយ Financial Times នៅថ្ងៃអង្គារ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ពោលគឺចំថ្ងៃបោះឆ្នោតពាក់កណ្ដាលអាណត្តិដែលនឹងកំណត់ថាតើគណបក្សសាធារណរដ្ឋរបស់លោក ត្រាំ ឬក៏គណបក្សប្រជាធិបតេយ្យក្ដោបយកបានសំឡេងភាគច្រើនដើម្បីគ្រប់គ្រងសភាតំណាងរាស្ត្រ និងព្រឹទ្ធសភា។
នៅក្នុងបទសម្ភាសន៍នោះ លោក ត្រាំ បាននិយាយថារូបលោកពេញចិត្តចំពោះស្ថានភាពជាប់គាំងបច្ចុប្បន្នជាមួយអ៉ីរ៉ង់។ «យើងមើលទៅដូចជាកំពុងយកបានអ្វីគ្រប់យ៉ាងដែលយើងចង់បាន»។ នេះជាការគូសបញ្ជាក់របស់លោក ត្រាំ ដោយបន្ថែមថាកិច្ចចរចាកំពុងប្រព្រឹត្តទៅ ហើយគេនឹងបានឃើញថាតើនឹងមានរឿងអ្វីកើតឡើង។
នៅពេលត្រូវបានសាកសួរពីការឱ្យសញ្ញាដោយនាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu ថាការវាយប្រហារមួយលើអ៉ីរ៉ង់អាចនឹងកើតឡើងឆាប់ៗ លោក ត្រាំ បានឆ្លើយថា «ខ្ញុំត្រៀមខ្លួនរួចរាល់ ពួកយើងត្រៀមខ្លួនរួចរាល់។ យើងបានត្រៀមកេះកៃកាំភ្លើងរួចជាស្រេច ប្រសិនបើចាំបាច់ ប៉ុន្តែវាប្រហែលមិនមានហេតុផលត្រូវធ្វើបែបនេះនោះទេ»៕
រូបថត: VOV










