កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តករណីលួចស្ថានទម្ងន់ទោសនិង ប្រើប្រាស់សារធាតុញៀន

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈ ជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយនៅរសៀលថ្ងៃពុធ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

 សមត្ថកិច្ចបន្តថាៈនៅវេលាម៉ោង១៣និង០០នាទី ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ កម្លាំងជំនាញមូលដ្ឋានកងរាជ អាវុធហត្ថក្រុងប៉ោយប៉ែតបានទទួលបណ្ដឹងបន្ទាន់របស់ជនរងគ្រោះឈ្មោះ ម៉ី សុខហេង ភេទប្រុស អាយុ៣៧ឆ្នាំ បច្ចុប្បន្នរស់នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្ត​ស្ដីពីករណីចោរលួចកាត់របងសំណាញ់ដែក នៅវេលាម៉ោង១១និង៣០នាទី ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅចំណុចភូមិព្រៃព្រិច សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្ត។ 

ក្រោយពីទទួលបានបណ្តឹងខាងលើ លោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងជំនាញចុះដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ រហូតឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់ ឈ្មោះ អៀង អន (ដួង) ភេទប្រុស អាយុ៤៦ឆ្នាំ ព្រមទាំងដកហូតវត្ថុតាង១. សំណាញ់ដែកលួសមួយចំនួន (ប្រគល់ជូនជនរងគ្រោះវិញ), ២. ញញូរធំ ដងជ័រ ប្រវែង៥៨សង់ទីម៉ែត្រចំនួន០១ដើម, ៣.ដែកគាស់ ចំនួន០១ដើម, ៤.កូនដង្កាប់កាត់ដែក ចំនួន០១ដើម , ៥.ផ្លែរណាអាដែក ចំនួន០១ដើម, ៦.ទូឡឺវីស ចំនួន០១ដើម, ៧.កូនកាំបិត ចំនួន០១ដើម ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដម្បីសួរនាំ និងធ្វើតេស្តទឹកនោមលើជនសង្ស័យ រកឃើញមានសារធាតុញៀនវិជ្ជមាន(+) ។លោក អនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋាន    កងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ក្រោយឃាត់ខ្លួននិងសួរនាំរួច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានលួចកាត់យកលួសសំណាញ់របងរបស់ជនរងគ្រោះពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាពនិងមានវត្ថុតាងជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។

 បច្ចុប្បន្នៈជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធី៕វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print