នគរបាលក្រុងច្បារមននិងស្រុកឱរ៉ាល់បង្ក្រាបចោរគាស់ផ្ទះនិងលួច៣នាក់ ក្នុងនោះមានម្នាក់ធ្លាប់ជាប់គុក ៧ លើក

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ មន្ត្រីនគរបាលក្រុងច្បារមនបានឲ្យដឹងនៅព្រឹកថ្ងៃទី០៥ខែវិច្ឆិកា ឆ្នាំ ២០២៦នេះ អំពីកិច្ច សហការជាមួយកម្លាំងនគរបាលស្រុកឱរ៉ាល់ក្នុងការបង្ក្រាបបទ ល្មើសករណីគាស់ផ្ទះលួចទ្រព្យសម្បត្តិដោយឃាត់ខ្លួនជនសង្ស័យពីរនាក់។

ដោយមានការបញ្ជារផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឃឹម សុខខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ- លោកវរសេនីយ៍ទោ យ័ន្ត សង្ហា អធិការដ្ឋាននគរបាលក្រុងច្បារមន ដឹកនាំផ្នែកនគរបាលយុត្តិធម៌ក្រុងច្បារមន និងបានសហការជាមួយកម្លាំងនគរបាលស្រុកឪរ៉ាល់ នឹងការិយាល័យព្រហ្មទណ្ឌខេត្ត ស្រាវជ្រាវបង្រ្កាបមុខសញ្ញា គាស់២ ករណី,លួច១ ករណី ភាគច្រើនជាមុខសញ្ញា ចាស់មិនរាងចាល ។

ប្រភពបានឲ្យដឹងថា នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ករណីទី១.គាស់លួចទ្រព្យសម្បត្តិអ្នកដ៏ទៃ ០២ ករណី ឃាត់មុខសញ្ញា០២ នាក់÷១.ឈ្មោះកែវ ឈី ភេទប្រុស អាយុ៣៩ ឆ្នាំរស់នៅភូមិក្រាំងពលទេព សង្កាត់រការធំ ក្រុងច្បារមន មុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគា ០៧ លើក (ករណី លួច នឹង គាស់ )និង២.ឈ្មោះវន ណែត ភេទប្រុស អាយុ៤០ ឆ្នាំរស់នៅភូមិរការធំ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ មុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគា ០២ លើក (ករណី លួច )។

ករណីទី២.លួចម៉ូតូវត្ថុតាងក្នុងសាលាដំបូង ឃាត់មុខ សញ្ញា០១ នាក់ ឈ្មោះជុល ប៊ុនធឿន ភេទប្រុស អាយុ ៤០ ឆ្នាំរស់នៅភូមិស្នោរទី១ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ជាមុខសញ្ញាចាស់ធាប់ពន្ធនាគា០១ លើក(ករណី គ្រឿងញៀន ) ។

ករណីខាងលើត្រូវបានសមត្ថកិច្ចកសាង សំណុំរឿង បញ្ជូនទៅការិយាល័យព្រហ្មទណ្ឌខេត្ត ចាត់ការតាមនីតិវិធី៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print