លោក ឃួង ស្រេង ប្រាប់មន្ដ្រីជំនាញ ឱ្យពន្លឿនការងារសាងសង់ប្រព័ន្ធលូ ប្រឡាយមេ ស្ថិតនៅ៣ខណ្ឌ ដើម្បីរំដោះការលិចលង់នារដូវភ្លៀងនេះ

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង បានប្រាប់មន្ដ្រីជំនាញ ឱ្យពន្លឿនការងារសាងសង់ប្រព័ន្ធលូ ប្រឡាយមេ ស្ថិតនៅ៣ខណ្ឌ ដើម្បីរំដោះការលិចលង់នារដូវភ្លៀងនេះ និងពិសេសធ្វើយ៉ាងណាអាចរំដោះការលិចលង់នៅតំបន់មុខមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ ខណ្ឌទួលគោក និងចំណុចមុខអតីតអាកាស យានដ្ឋានអន្ដរជាតិភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំបែបនេះ ខណៈឯកឧត្ដម ដឹកនាំមន្ត្រីជំនាញនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌចំនួន៣មានខណ្ឌទួលគោក ខណ្ឌសែនសុខ និងខណ្ឌពោធិសែនជ័យ កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹក ជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងថា៖ ខណៈដឹកនាំមន្ត្រីជំនាញនិងអាជ្ញាធរខណ្ឌចុះពិនិត្យមើលប្រឡាយ និងស្ថានីយ៍បូមទឹកបឹងសាឡាង លោក ឃួង ស្រេង បានណែនាំឱ្យស្តារប្រឡាយបឹងសាឡាងនិងការសិក្សា ដើម្បីបុកស៊ីផាយប្រឡាយបឹងសាឡាងជាមួយនិងការស្ថាបនាផ្លូវអបសងខាងប្រឡាយ ប្រវែង១០៥៣ម៉ែត្រ ស្ថិតក្នុងមូលដ្ឋាន សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ដែលនេះជាគម្រោងអនុវត្តយូរ អង្វែង។ ក្រោយពីបានពិនិត្យប្រឡាយនិងស្ថានីយមបូមទឹកបឹងសាឡាងហើយ លោក ឃួង ស្រេង ក៏បានបន្តចុះពិនិត្យមើលប្រឡាយនិងស្ថានីយ៍បូមទឹកទួលសំពៅ មហាវិថីឈ្នះ ឈ្នះ និងបានណែនាំឱ្យមន្រ្តីជំនាញពង្រីកស្ថានីយ៍បូម ទឹកទួលសំពៅឱ្យបានធំជាងមុន ដើម្បីរំដោះទឹកភាគខាង ជើង ជាមួយនឹងការស្តាប្រឡាយទួលសំពៅនេះផងដែរមានប្រវែង៩គីឡូម៉ែត្រក្នុងភូមិសាស្រ្តខណ្ឌសែនសុខរហូតដល់ខណ្ឌព្រែកព្នៅ។ ជាមួយគ្នានោះដែរ លោក ឃួង ស្រេង នូវបានណែនាំឱ្យសិក្សា ពីគម្រោងអាទិភាព ដើម្បីដោះ ស្រាយទឹកលិចនៅមហាវិថីសហព័ន្ធរ៉ុស្ស៊ី ពិសេសនៅចំណុចមុខអតីតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ ដែលមានទាំងការដាក់លូប្រអប់ខ្នាតធំ ការស្តារប្រឡាយនិងការសិក្សាធ្វើស្ថានីយ៍បូមទឹករ៉ឺលែល ដើម្បីដោះស្រាយទឹកលិចមុខអតីតអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ។

លោក អភិបាលរាជធានី ក៏បានណែនាំឱ្យអាជ្ញាធរ សង្កាត់ ខណ្ឌ ចុះមកធ្វើការផ្សព្វផ្សាយជូនបងប្អូនប្រជាពល រដ្ឋ ឱ្យចូលរួមទុកដាក់សំរាម ឱ្យបានត្រឹមត្រូវ កុំបោះសំរាមចូលលូ និងប្រឡាយ ដែលវានឹងធ្វើឱ្យស្ទះលូ បង្កជាការលិចលង់ដោយជំនន់ទឹកភ្លៀង ៕

...

ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print