ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានបងប្អូនប្រជាលរដ្ឋប្រទះឃេីញដេកស្លាប់ក្នុងទឹកស្រែបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី៦ ខែវិច្ឆិកាឆ្នាំ ២០២៦ នៅសង្កាត់ត្រពាំង ក្រសាំង ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះជាជនអនាថា កន្លងមកគេបានឃេីញជនរងគ្រោះតែងតែអង្គុយម្នាក់ឯងក្រោមដេីមប្រេងខ្យល់ ។ ក្រោយបាត់មិនឃេីញ២ថ្ងៃ រហូតមកដល់ថ្ងៃកេីតហេតុស្រាប់តែមានបងប្អូនមករកក្តាម ត្រីតាមវាលស្រែ ក៏ប្រទះឃេីញដេកផ្កាប់មុខស្លាប់បាត់ទៅហេីយទេីបរាយការណ៍ទៅសមត្ថកិច្ចចុះមកពិនិត្យ។
...
ក្រោយទទួលបានព័ត៌មានកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកេីតហេតុហ៉ុំព័ទ្ធទីតាំងខាងលេីដេីម្បីពិនិត្យជាក់ស្តែង៕

ដោយ៖សុខាសែនជ័យ










