ពលរដ្ឋចិនចាត់ទុកប្រទេសអាមេរិកជាការគំរាមកំហែងធំបំផុត

ចែករំលែក៖

នៅក្នុងការស្ទង់មតិពលរដ្ឋចិនបានបង្ហាញឲ្យឃើញថា ពលរដ្ឋចិនភាគច្រើនចាត់ទុកអាមេរិកគឺជាការគំរាមកំហែងទីមួយ  គឺខ្លាំងជាងក្រុមភេរវកម្មIS ទៅទៀត។

តាមការស្ទង់មតិរបស់មជ្ឈមណ្ឌលPew បង្ហាញឲ្យឃើញថា  មានពលរដ្ឋចិន៤៥ភាគរយនិយាយថា ការគំរាមកំហែងដ៏ធំបំផុតរបស់ចិនគឺអាមេរិក ក្នុងនោះមានកម្លាំងយោធានិងឥទ្ធិពល របស់អាមេរិកនៅក្នុងតំបន់។ ចំណុចទាំងនោះខ្ពស់ជាងទាំងការធ្លាក់ចុះនៃវិបត្តិសេដ្ឋកិច្ច ៣៥ភាគរយនិងខ្ពស់ជាងការគំរាមកំហែងពីក្រុមIS ១៥ភាគរយ។

ពលរដ្ឋចិនបានបញ្ជាក់ថា មហាអំណាចទី១លើពិភពលោកបានព្យាយាម រារំាងចិន ឆ្ពោះទៅមុខក្លាយជាប្រទេសមហាអំណាចដែលមានឥទ្ធិពលស្មើអាមេរិក។

ការស្ទង់មតិធ្វើឡើងក្នុងពេលដែលទីក្រុងប៉េកាំងនិងទីក្រុងវ៉ាស៊ីនតោនកំពុងប្រឈមមុខដាក់គ្នាលើបញ្ហាវិវាទនៅសមុទ្រចិនភាគខាងត្បូង។ អាមេរិកបានជំរុញឲ្យចិនត្រូវតែគោរពទៅតាមច្បាប់អន្តរជាតិ ក្នុងពេលដែលទីក្រុងប៉េកាំង ចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថា បានជ្រៀតជ្រែកចូលក្នុងតំបន់ធ្វើឲ្យស្ថានភាពកាន់តែតានតឹងខ្លាំងឡើង។

ពលរដ្ឋចិន៧៥ភាគរយបានបញ្ជាក់ថា ទឹកដីរបស់ខ្លួនបានដើរតួនាទីយ៉ាងសំខាន់នៅលើឆាកអន្តរជាតិ  ។ ក្នុងពេលជាមួយគ្នានោះពលរដ្ឋចិនមួយចំនួនធំក៏បានលើកឡើងថា ចាំបាច់ត្រូវតែធានាដល់ជីវភាពរស់នៅរបស់ពលរដ្ឋជាមុនសិន ទើបអាចបង្កើនឥទ្ធិពលចេញទៅខាងក្រៅ។

ចំពោះបញ្ហាទាំងនោះហើយដែលចោទសួរថាតើពលរដ្ឋចិន គាំទ្របេក្ខភាពណាមួយរបស់អាមេរិកឲ្យក្លាយជាប្រធានាធិបតីក្នុងចំណោមលោកស្រីហ៊ីលឡារី គ្លីនតុន និងលោកដូណាល់ ត្រាំ? នៅក្នុងការស្ទង់មតិកាលពីថ្ងៃទី៥ ខែតុលា បង្ហាញឲ្យឃើញថា លោកស្រីហ៊ីលឡារី គ្លីនតុន ទទួលបានការពេញចិត្តជាងលោកដូណាល់ ត្រាំ នៅក្នុងប្រទេសចិន។

នៅក្នុងការស្ទង់មតិរបស់មជ្ឈមណ្ឌល PEW នោះដែរ ពលរដ្ឋចិន៣៧ភាគរយគាំទ្រលោកស្រីហ៊ីលឡារី គ្លីនតុន ធ្វើជាប្រធានាធិបតី ចំណែកលោកដូណាល់ ត្រាំ វិញមានតែ២២ភាគរយប៉ុណ្ណោះ។

ប្រធានាធបិតីអាមេរិកអាណត្តិក្រោយនេះនឹងត្រូវធ្វើការជាមួយចិនទៅលើបញ្ហាជាច្រើន ក្នុងនោះមានការបម្រែបម្រួលអាកាសធាតុបញ្ហាសមុទ្រចិនភាគខាងត្បូង  កម្មវិធីបរមាណូរបស់កូរ៉េខាងជើងជាដើម៕

china-2 china-1

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print