កម្លាំងជំនាញនគរបាលខណ្ឌមានជ័យ និងខណ្ឌពោធិ៍សែនជ័យ បង្រ្កាបឃាត់ខ្លួន ក្មេងទំនើង៧នាក់ករណីហិង្សា២ករណី

ចែករំលែក៖

ភ្នំពេញ÷ កម្លាំងការិយាល័យជំនាញព្រហ្មទណ្ឌសហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌ មានជ័យ និងខណ្ឌពោធិ៍សែនជ័យ បង្រ្កាបឃាត់ខ្លួន ក្មេងទំនើង៧នាក់ករណីហិង្សា២ករណីផ្សេងគ្នានៅសង្កាត់បឹងទំពន់ទី១និងសង្កាត់កាកាបទី២។

ករណីទី១,នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ២៣កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលសហការណ៏ជាមួយកម្លាំអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ស្រាវជ្រាវបង្រ្កាបអំពី ករណីហិង្សា ដោយចេតនាមានស្ថានទម្ងន់ទោស ( វៃគ្នាទៅវិញទៅមក )កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលា ម៉ោង២០÷៥៥ នាទីយប់ នៅចំណុចផ្លូវ៣៧BT ភូមិសន្សំកុសល២ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ឃាត់ខ្លួនជនសង្ស័យ បានចំនួន ០៥នាក់ ។
វត្ថុតាងដកហូត
-ដំបងឈីឫស្សី ១ដើម
-ទីបដែក ២ដើម

ករណីទី២,ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសជាក្រុមក្មេងទំនើង(វាយគ្នាទៅវិញទៅមក)។ នៅថ្ងៃទី ៤ខែ វិច្ចិកា ឆ្នាំ២០២៦ វេលាម៉ោង១៥និង២០ នាទី នៅចំណុចមុខផ្សារជីបម៉ុង នៅភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានករណី ហិង្សា ដែលបង្កឡើងដោយជនសង្ស័យចំនួន ០២ក្រុមកើតឡើង ០១លើក។

ក្រោយកើតហេតុកម្លាំងជំនាញព្រហ្មទណ្ឌស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យជាក្មេងទំនើង២នាក់ ចំណែកបក្ខ ពួកសេសសល់មួយចំនួនទៀតដែលគេចខ្លួន កម្លាំងសមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ឃាត់ខ្លួន ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់បន្តទៀត។

បច្ចុប្បន្នជនសង្ស័យជាក្មេងទំនើងខាងលើសមត្ថកិច្ចបានកសាងសំណុំរឿងអនុវត្តតាមនីតិវិធី៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print