​រដ្ឋបាលព្រៃឈើនិងអាវុធហត្ថស្រុកវើុនសៃសហការគ្នា ចុះបង្ក្រាបគំនរឈើសុក្រំដែលឈ្មួញដឹកយកមកលាក់ទុក

ចែករំលែក៖

ខេត្តរតនគិរី៖ គំនរឈើប្រភេទសុក្រំចំនួន៤៣កំណាត់មុខយក្សដែលមានមុខកាត់ធំៗជាប្រភេទឈើមូលមានប្រវែងចាប់ពី៥ម៉ែត្រឡើងទៅ១០ម៉ែត្រដែលក្រុមឈ្មួញដឹកយកមកលាក់ទុកនៅក្នុងដីចំការកៅស៊ូរបស់ក្រុមហ៊ុនម៉ាងយ៉ាងខេ(វៀតណាម) ក្បែររោងចក្រឈើក្រុមហ៊ុននោះត្រូវបានកម្លាំងជំនាញរដ្ឋបាលព្រៃឈើផ្នែកអូរជុំ សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកវ៉ើនសៃ ចុះបង្ក្រាប។

ករណីចុះបង្ក្រាបគំនរឈើខាងលើនេះធ្វើឡើងកាលពីរសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦ ត្រង់ចំណុចក្នុងចំការកៅស៊ូក្រុមហ៊ុនម៉ាងយ៉ាងខេ(វៀតណាម)ស្ថិតនៅក្នុងស្រុកវើុនសៃ ខេត្តរតនគិរី។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅស្រុកវ៉ើនសៃបានបង្ហើបឲ្យដឹងថា ឈើសុក្រំដែលឈ្មួញយកមកលាក់ទុកនៅក្នុងដីចំការកៅស៊ូរបស់ក្រុមហ៊ុនម៉ាងយ៉ាងខេ នេះគឺជាឈើរបស់ឧកញ៉ា ម្នាក់ដែលល្បីល្បាញខាងរកស៊ីដឹកជញ្ជូនឈើជាយូរមកហើយ ដែលកន្លងមកតែងតែធ្វើការដឹកជញ្ជូនយកមកលាក់នៅក្រុមហ៊ុនម៉ាងយ៉ាងខេនេះ។

ប្រភពបានបន្តទៀតថា បើតាមការអង្កេតគឺឈើដែលឈ្មួញបានយកមកលាក់ទុកនៅទីតាំងខាងលើគឺបណ្តាលមកពីពេលថ្មីៗមកនេះ មានការដាក់ចេញនូវបទបញ្ជាពីប្រមុខរាជរដ្ឋាភិបាលធ្វើការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ ហើយស្ថាប័ន កម្លាំងជំនាញដែលពាក់
ព័ន្ធបានធ្វើការដោយយកចិត្តទុកដាក់ ទើបឈានទៅដល់ធ្វើការបង្ក្រាប។

តាមការឲ្យដឹងពីលោក ជា កុណារ៉ា នាយផ្នែករដ្ឋបាលព្រៃឈើបីស្រុក(ស្រុកវ៉ើនសៃ តាវែង អូរជុំ)បានឲ្យដឹងថា មូលហេតុដែលអាចបង្ក្រាបបទល្មើសឈើសុក្រំនៅចំណុចខាងលើបាន គឺដោយសារមានការសហការពីកម្លាំងសម្ងាត់ ក៏ដូចជាក្រុមប្រជាពលរដ្ឋ ទើបលោកបានដឹកនាំកម្លាំងជំនាញដោយសហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកវើុនសៃចុះបង្ក្រាបតែម្តង។

លោក ជា កុណារ៉ា នាយផ្នែករដ្ឋបាលព្រៃឈើបានបញ្ជាក់ទៀតថា ឈើសុក្រំទាំងនេះមានចំនួន៤៣កំណាត់ ហើយនៅព្រឹកថ្ងៃទី៦ខែតុលាឆ្នាំ២០១៦នេះ កម្លាំងជំនាញរួមនឹងអាវុធហត្ថកំពុងតែស្នើឲ្យខាងក្រុមហ៊ុនម៉ាងយ៉ាងខេ ជួយធ្វើការដឹកជញ្ជូនយកមកផ្ញើទុកនៅក្នុងក្រុ
មហ៊ុនម៉ានយ៉ាងខេជាបណ្តោះអាសន្នសិន ព្រោះឈើទាំងនេះវែងហើយផ្លូវក៏ពិបាកទៀត ប៉ុន្តែលោកបានបញ្ជក់បន្ថែមថា ឥឡូវនេះលោកកំពុងតែរករថយន្តណាដែលអាចស្ទួចឈើទាំងនេះបានដើម្បីធ្វើការដឹកជញ្ជូនយកមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្តចាត់ការបន្តទៅតាមនីតិវិធី ៕

vuthe-2 vuthe-3 vuthe-1

...

ដោយ៖ វុទ្ធឦសាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print